ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជាង ១០០ គីឡូក្រាម

55

 

ភ្នំពេញ ៖អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង៣២នាទី កម្លាំងជំនាញ(ក៩) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ យិន បញ្ញារិទ្ធ លោក ឧត្តមសេនីយ៍ទោ អ៊ិន សុង. លោក វ:សេនីយ៍ឯក ដុសវណ្ណា សុវឌ្ឍន: នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ឌុក មករា នាយការិយាល័យ(ក៩)និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ខេត្តស្ទឹងត្រែ និងខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលពី ឯកឧត្តម ទី សុវិន ថាល. ឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ-ខេត្តស្ទឹងត្រែង និងលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្រ្កាប: នៅចំណុច ផ្លូវដើមឈើចាំស្នេហ៍ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លទ្ធផល:
ក-ឃាត់បានជនសង្ស័យ០១នាក់:
-ឈ្មោះ TU SUERONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ចិន
ខ-វត្ថុតាងចាប់យកបាន:
-កេតាមីន(KETAMINE) ១០០ដុំ ស្មើទម្ងន់ ១០០ គ.ក្រ និង៨០ក្រាម។
-រថយន្ត ០១គ្រឿង
-ទូរសព្ទ័ដៃ ០១គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីកសាងសំណុំរឿង បន្តទៅសាលាដំបូងខេត្តព្រះវិហារតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង