ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាត់កូនស្រីពីផ្ទះគ្មានដំណឹង៧ខែ ទើបដឹងដំណឹងកូន នៅចម្ការលោក ខឹម វាសនា

99

 

សៀមរាប៖ កូនស្រីដែលម្ដាយកំពុងតាមរក គឺពិតជានៅក្នុងចំការម្រេចរបស់លោក ខឹម វាសនា មែន ឥទ្បូវគាត់ជាមនុស្សរបស់LDP ហេីយ ម្ដាយមិនបាច់តាមរកគាត់ទេ (ខ្ញុំត្រូវការសេរីភាព ខ្ញុំចង់ប្រើជីវិតខ្ញុំដោយខ្លួនឯង មិនចាំបាច់មានអ្នកណាមកចាត់ចែងជីវិតខ្ញុំជំនួសខ្ញុំទេ។ បើប៉ាម៉ាក់បានអានសំបុត្រនេះហើយ កុំតាមរកខ្ញុំអី ព្រោះថាខ្ញុំមិនមកផ្ទះវិញជាដាច់ខាត)។

អ្នកស្រី គង់ ចាន់ថូ អាយុ៤៧ឆ្នាំ បានធ្វើដំណើរទៅមកពីខេត្តកំពង់ធំរយៈពេលជាងមួយសប្ដាហ៍ហើយ ដោយចង់ជួបកូន និងនាំទៅផ្ទះវិញ ក្រោយដឹងថាកូនកំពុងស្នាក់នៅក្នុងដីចម្ការរបស់លោក ខឹម វាសនា នាជើងភ្នំគូលែន។

កូនអ្នកស្រី ចាន់ថូ អាយុ១៨ឆ្នាំ បានបាត់ពីផ្ទះដោយគ្មានដំណឹងអ្វីសោះ ធ្វើឱ្យក្រុមគ្រួសារកើតទុក្ខជាខ្លាំង។ ទើបតែថ្មីៗនេះ គ្រួសារមួយនេះបានឃើញកូនស្រីរបស់ខ្លួននៅក្នុងការឡាយលើទំព័រផេកហ្វេសប៊ុករបស់លោក ខឹម វាសនា។

កូនអ្នកស្រី ចាន់ថូ ជាសិស្សពូកែ និងជាប់អាហារូបករណ៍រៀននាសាកលវិទ្យាល័យនៅភ្នំពេញរយៈពេល៤ឆ្នាំ តែត្រូវខកខានចូលរៀន ដោយសារជឿលង់លើការអូសទាញពីសកម្មជនគណបក្សសម្ព័ន្ធដើម្បីប្រជាធិតេយ្យ ដែលជាគ្រូបង្រៀន៕

អត្ថបទដែលជាប់ទាក់ទង