ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ គ្រលុក សំបុកមាន់ ជាច្រើមខ្សែនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ នឹងសម្រុកជួសជុលអោយរួចរាល់នៅមុនរដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់

123

ព្រះវិហារ៖ កំណាត់ផ្លូវជាតិ មួយចំនួន ដែលទទួលរងការខូចខាត ដូចជា គ្រលុក សំបុកមាន់ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រុមការងារថែទាំ បាននិងកំពុងសម្រុកធ្វើការជួសជុលយ៉ាងសកម្ម ដោយសម្រុកឱ្យអស់នៅមុនរដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់ខាងមុខនេះ។

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា៖ ផ្លូវជាតិដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ពិសេសផ្លូវជាតិ ៦២ ក្រុមការងារថែទាំ កំពុងសម្រុកធ្វើការជួសជុល ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ បន្តបន្ទាប់រហូតមកដល់រង្វង់មូលស្រអែម អាចនៅថ្ងៃស្អែកនេះ។ និយាយជារួមផ្លូវដែលគ្រប់គ្រងដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួមមានផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៦៤ផ្លូវជាតិលេខ៩ និងផ្លូវចូលទីប្រជុំជនស្រុករវៀង ក្រុមការងារមន្ទីរនឹងធ្វើការលប់គ្រលុក សំបុកមាន់ ឱ្យអស់មុនរដូវបុណ្យភ្ជុំបិណ្ឌចូលមកដល់ខាងមុខនេះ។

   ដោយឡែកចំពោះផ្លូវក្រាលក្រួសក្រហម មន្ទីរនឹងធ្វើការជួសជុល ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកលេងខេត្តព្រះវិហារ ធ្វើដំណើរបានស្រួលផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង