ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ករណីបំរ៉ុងធ្វើសកម្មភាពរំលោភ

118

 

ភ្នំពេញ៖ ជនសង្ស័យ នឹងជនរងគ្រោះ ធ្លាប់ទំនាក់ទំនងស្គាល់គ្នាបាន១ខែ។ ជនសង្ស័យបានចូលបន្ទប់ជនរងគ្រោះ បំរ៉ុងធ្វើសកម្មភាពរំលោភ ។ ជនសង្ស័យ ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី៣ខែសីហានេះ។

នៅថ្ងៃទី៣០.៨.២០២២វេលម៉ោង២២:០០នាទី មានករណីប៉ុនប៉ងរំលោភ១បានកើតទ្បើងនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ច្បារអំពៅ ។

ជនសង្ស័យ ឈ្មោះ ឃុន វីទី ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។

ជនរងគ្រោះឈ្មោះ ប.ន.ច.រ.ជ អាយុ១៣ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះខណ្ឌច្បារអំពៅ

ហេតុការណ៍ នៅថ្ងៃទី៣០.៨.២០២២ វេលាម៉ោង២២:០០នាទី ជនរងគ្រោះ នៅផ្ទះម្នាក់ឯង ពេលនោះជនសង្ស័យបានឆាតសួរជនរងគ្រោះសុំមកផ្ទះនិយាយលេង ពេលមកដល់ផ្ទះជនរងគ្រោះ ស្ថិតនៅផ្លូវលំ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ជនសង្ស័យបានចូលបន្ទប់ជនរងគ្រោះ បំរ៉ុងរ៉ុងធ្វើសកម្មភាព ពេលនោះម្តាយមីងជនរងគ្រោះបានមកទាន់ ក៏ទូរសព្ទ័ប្រាប់ឪពុកម្តាយជនរងគ្រោះ ហើយបងប្អូនពេលនោះធ្វើការឃាត់ខ្លួនជនសង្ស័យ ប្រគល់អោយសមត្ថកិច្ច ចាត់ការបន្តតាមច្បាប់។

កន្លងមកជនសង្ស័យនឹងជនរងគ្រោះ ធ្លាប់ទំនាក់ទំនងស្គាល់គ្នាបាន១ខែ៕

អត្ថបទដែលជាប់ទាក់ទង