ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រំដោះនារីរងគ្រោះចេញពីទីតាំង KTV ផ្ដល់ឱ្យបម្រ សេវាសញ្ចារកម្ម

147

 

កំពង់ស្ពឺ៖ កាលពីថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២២ ក្រោមកិច្ចចង្អុលការណែនាំដ៏ខ្ពង់ខ្ពស់ ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ
បានការសម្របសម្រួលនីតិវិធី ពីលោកចក់ សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ បានដំណើរការ ចុះបង្រ្កាបករណីសញ្ចារកម្ម នៅទីតាំង KTV និងបើកផ្ទះសំណាក់គ្មានយីហោ ស្ថិតនៅភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការខាងលើសមត្ថកិច្ចបានទទួលព័ត៌មានពី ប្រភពច្បាស់ការថាទីតាំង KTV នេះបើកបម្រើសេវាច្រៀងលេងកំសាន្ដផង និងលួចលាក់ឲ្យមានការផ្ដល់សេវាផ្លូវភេទ ពាក្យច្បាប់សញ្ចារកម្ម ” ជាក់ស្ដែងសមត្ថកិច្ចបានឃាត់មនុស្ស ០៣នាក់ដែលជាអ្នកទទួលខុសត្រូវលើទីតាំងខាងលើ ដើម្បីយកមកសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្ដ។

តាមការបញ្ជាក់ពីលោកស្រី វរសេនីយ៍ ទោ មួនមល្លិកា នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនថា ជនសង្ស័យក្នុងការទទួល ខុសត្រូវចំពោះទីតាំងខាងលើ ៣នាក់មានឈ្មោះ÷
១_ ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ ៣៣ ឆ្នាំ តួនាទី ជាថៅកែហាង
២_ ឈ្មោះ ទាវ ស្រីមុំ ភេទស្រី អាយុ ១៨ ឆ្នាំ តួនាទី ជាមេការ
៣_ ឈ្មោះ អាន ស្រីមុំ ភេទស្រី អាយុ ៣៣ឆ្នាំ តួនាទី ជាមេការ

ប្រតិបត្តិការ បានសង្រ្គោះនារីចំនួន៧នាក់ ក្នុងនោះមានក្មេងស្រី មិនទាន់គ្រប់អាយុ(ជាអនីតិជន ក្រោម១៨ឆ្នាំ ) ៤នាក់ ។

ក្រោយនីតិវិធីសាកសួរលើជនសង្ស័យទាំង៣នាក់ សមត្ថកិច្ចរកឃើញ តម្រុយពីការប្រព្រឹត្តិឲ្យមានអំពើសញ្ចាកម្ម បម្រើសេវាផ្លូវភេទ នៅទីតាំង ខាងលើ សមត្ថកិច្ចនគរបាលបានបំពេញនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការបន្ដ៕

អត្ថបទដែលជាប់ទាក់ទង