ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដើម្បីរំដោះការលិចលង់

119

ភ្នំពេញ៖ខណៈពេលមេឃកំពុងភ្លៀងធ្លាក់មកយ៉ាងជោគជាំដោយមានការលិចលង់ដោយទឹកភ្លៀងមកលើផ្លូវថ្នល់កាលពីល្ងាចថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២២នេះលោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានដឹកនាំកម្លាំងចម្រុះដែលជាមន្រ្តីក្រោមឱវាទចុះពិនិត្យមើលស្ថានភាពទឹកជំនន់ដោយទឹកភ្លៀងដើម្បីរំដោះការលិចលង់ផងដែរពោលគឺទឹកភ្លៀងហូរលិចផ្លូវថ្នល់ភ្លាមគឺលោកអភិបាលខណ្ឌព្រែកព្នៅចុះពិនិត្យដោះស្រាយភ្លាម។
លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានចុះពិនិត្យដោយផ្ទាល់រួចធ្វើការដោះស្រាយភ្លាមៗដោយធ្វើការណែនាំអោយលោក អភិបាលរងខណ្ឌ និង លោកចៅសង្កាត់ព្រមទាំងកម្លាំងប្រជាការពារខណ្ឌ សង្កាត់ទាំងអស់ដោយដាក់ម៉ាស៊ីនប៉ូមទឹកចេញពីផ្លូវថ្នល់រំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សា។
ជាមួយគ្នានោះលោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានចុះត្រួតពិនិត្យមើលតាមប្រពន្ធ័លូមេ តូច ធំដើម្បីបើកមុខទឹកហូរធ្លាក់លូរំដោះការលិចលង់ពីផ្លូវថ្នល់និងលំនៅដ្ថានប្រជាជនផងដែរ។
គួរបញ្ជាក់ផងដែរថាផ្លូវថ្នល់នៅកន្លែងទឹកដក់ដោយជំនន់ទឹកភ្លៀងខាងលើនោះដោយកន្លងមកនៅតាមផ្លូវនេះតែងតែលិចលង់ដោយសារទឹកភ្លៀងមានរយះពេលយូរតែពេលនេះមិនដូចពេលមុនលិចភ្លាមចុះដោះស្រាយភ្លាមទឹកហូរចូលលូអស់ពីផ្លូវថ្នល់ប្រជាពលរដ្ឋគាត់ងាយស្រួលធ្វើដំណើរ។នេះគឺជាការគិតគូរពីសំណាក់លោកអភិបាលខណ្ឌព្រែកព្នៅថ្មីធឹម សំអាន។
ខណៈលោក ធឹម សំអានមកដឹកនាំនៅខណ្ឌព្រែកព្នៅតែងតែបញ្ជាទៅគ្រប់បណ្តាសង្កាត់ទាំងអស់ក្នុងមូលដ្នានដោយស្នើរអោយរាយការណ៍ជាបន្ទាន់ពេលមានការលិចលង់ដោយជំនន់ទឹកភ្លៀងដើម្បីចុះអន្តរាគមន៍ក្នុងការរំដោះទឹកភ្លៀងអោយទាន់ពេលវេលាចេញពីផ្លូវថ្នល់និងលំនៅស្ថានបងប្អូនប្រជាពលរដ្ឋផងដែរដើម្បីងាយស្រួលក្នុងការធ្វើដំណើរ និង ការរស់នៅពោលគឺក្រោយភ្លៀងទឹកហូរចូលលូផ្លូវថ្នល់គ្មានទឹកដក់៕

អត្ថបទដែលជាប់ទាក់ទង