ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌ ៧មករាថេង សុថុល បន្តជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំតាមបណ្ដា សង្កាត់ទាំងអស់ក្នុងខណ្ឌ៧មករា

107

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២២ នេះរដ្ឋបាលខណ្ឌ៧មករា នៃរាជធានីភ្នំពេញគឺលោក ថេង សុថុល អភិបាល នៃគណៈអភិបាល ខណ្ឌ៧មករាដោយបន្តបានចុះពិនិត្យភូមិសាស្រ្តតាមបណ្ដាសង្កាត់ពោលគឺសង្កាត់អូរឫស្សីទី២ .សង្កាត់បឹងព្រលិត .សង្កាត់មិត្តភាព និង សង្កាត់វាលវង់ ក្នុងមូលដ្ឋានខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ។
លោកអភិបាលខណ្ឌ៧មករាថ្មីថេង សុថុលបានមានមតិណែនាំខ្លួន និង អភិបាលរងខណ្ឌដែលទើបមកបម្រើកាងារថ្មីនៅរដ្ឋបាលខណ្ឌ៧មករា ជូនដល់ អស់លោក .លោកស្រី ដែលចៅសង្កាត់ និង សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រមទាំងស្មៀនសង្កាត់ និងមេភូមិ ។
លោកអភិបាលខណ្ឌ៧មករា ថេង សុថុល បានជួបសំណេះសំណាល ជាមួយអស់លោក .លោកស្រី ចៅសង្កាត់ដោយនៅថ្ងៃនេះខាងគណះអភិបាលខណ្ឌ ៧មករា បានចុះមកដោយស្នើរអោយបន្តខិតខំបំពេញការងាររបស់ខ្លួនក្នុងការបំរើសេវាសាធារណៈ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់របស់ខ្លួនគ្រប់គ្រងទាំងសេវាចាំបាច់ និង សេវាតម្រូវការ ជាពិសេសនេះត្រូវចេះសាមគ្គីភាពផ្ទៃក្នុង ដើម្បីរួមគ្នាបំរើការងារ និង ផ្តល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋ និង បន្តទទួលយកសំណូមពរផ្សេងៗ ក៌ដូចជារាល់ពាក្យបណ្តឹង ប្រជាពលរដ្ឋ ក្នុងការខិតខំដោះស្រាយបញ្ចប់ ធ្វើយ៉ាងណាបង្កលក្ខណះងាយស្រួលដល់ពួកគាត់ និង អោយបានល្អប្រសើរជូនប្រជាជនក្នុងមូលដ្ឋានសង្កាត់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង