ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋងាយរងគ្រោះ ៣០ គ្រួសារ រស់នៅសង្កាត់គីឡូម៉ែតលេខ៦ បានទទួលអំណោយ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ

172

ភ្នំពេញ៖នៅថ្ងៃសៅរ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ បានរៀបចំពិធីចែកអំណោយមនុស្សធម៌ ជូនដល់ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន ៣០ គ្រួសារ រស់នៅសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
ពិធីខាងលើនេះ ប្រារព្ធឡើងក្រោមអធិបតីភាព លោក ឯក ឃុនដឿន អភិបាលខណ្ឌនិងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ និង លោក ស៊ូ សារ៉ាត់ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ និងជានាយករងរដ្ឋបាលខណ្ឌ ។
ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកម៉ម ឡេងយ៉ានី នាយករងខុទ្ទកាល័យ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា , និងជាប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែតលេខ៦ លោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាខណ្ឌ និងជាអភិបាលរងខណ្ឌ លោក អ៊ាន សុឃីម អភិបាលរងខណ្ឌ លោក ប៊ុត បូវណ្ណារ័ត្ន អភិបាលរងខណ្ឌ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិកគណៈកម្មាធិការអនុសាខាខណ្ឌ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លោកចៅសង្កាត់ ចៅរងសង្កាត់ ក្រុមការងារ ក.ក្រ.ក សង្កាត់ និងអាជ្ញាធរសង្កាត់-ភូមិជាច្រើនរូបទៀតផងដែរ។
នាឱកាសនៃការចុះសួរសុខទុក្ខនេះ ក្រុមការងារ បានពាំនាំនូវ អំណោយ មកឧបត្ថម្ភដល់ បងប្អូនទាំង ៣០ គ្រួសារ មានដូចតទៅ ៖
១. អនុសាខាខណ្ឌ បានឧបត្ថម្ភ ក្នុងមួយគ្រួសារៗ ទទួលបាន ៖ អង្ករ ២៥ គ.ក ឃីត ០១ កញ្ចប់ (ម៉ាស់ ជែលលាងដៃ ទឹកក្រូច និងមីមួយចំនួន) និងថវិកា ចំនួន ២០.០០០ រៀល។
២. ឯកឧត្តម ម៉ម ឡេងយ៉ានី បានចូលរួមឧបត្ថម្ភ ក្នុងមួយគ្រួសារៗ ទទួលបាន ៖ ថវិកា ចំនួន ៥០.០០០ រៀល។
* សរុបគ្រួសារទទួលបានអំណោយមានចំនួន ៣០ គ្រួសារនិង អំណោយបានផ្ដល់ជូន ៖ សរុបថវិកា ចំនួន ២.១០០.០០០ រៀល អង្ករ ៧៥០ គ.ក និងឃីត ៣០ កញ្ចប់៕

អត្ថបទដែលជាប់ទាក់ទង