ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ដឹកនាំប្រតិភូ ទៅធ្វើទស្សនកិច្ចនៅវៀតណាមជិត១សប្តាហ៍ ដើម្បីពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរឡើង

66

 

ភ្នំពេញ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងសមាជិកអមដំណើរ នៅល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញទៅធ្វើទស្សនកិច្ចផ្លូវការ នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម ។

ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងជិត១សប្តាហ៍ដោយចាប់ថ្ងៃចាប់ពីថ្ងៃទី៤ ដល់៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីពង្រឹង ពង្រីក កិច្ចសហប្រតិបត្តិការរវាងទីក្រុងនិងទីក្រុងអោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត ពិសេសលើ វិស័យបរិស្ថាន សំរាម អប់រំ ទេសចរណ៍ បណ្តុះបណ្តាលនិងវិស័យសុខាភិបាលជាដើម។

ចំពោះកម្មវិធីដែលបានព្រាងទុកឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយចាប់ពីថ្ងៃទី៤-៨ ខែកញ្ញា ឆ្នាំ២០២២ ។ ក្នុងនោះ គណៈប្រតិភូ នឹងអញ្ជើញចេញដំណើរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់រដ្ឋធានីហាណូយ អញ្ជើញទៅកាន់ស្ថានីយប្រព្រឹត្តកម្មសំណល់រឹងណាំសឺន រួចបន្តទៅរោងចក្រ បាក់ធាងឡុង-វ៉ាន់ទ្រី គ្រប់គ្រងសំណល់រឹង និងរាវ ។ គណៈប្រតិភូបន្តដំណើរទៅកាន់មន្ទីរគណៈកម្មាធិការគណបក្សរដ្ឋធានីហាណូយ ។
ជួបសម្តែងការគួរសម ជាមួយប្រមុខរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម បន្តទៅកាន់ វិមានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។ គណៈប្រតិភូក៏នឹងអញ្ជើញ ទៅចូលរួមកម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ បន្តបន្ទាប់មកទៀត គណៈប្រតិភូចូលរួមកម្មវិធីកាត់ខ្សែបូបើក “កម្មវិធីពិព័រណ៍ទេសចរណ៍ទីក្រុងហូជីមិញ” ហើយនៅថ្ងៃ៨ កញ្ញា ដែលជាថ្ងៃចុងក្រោយ គណៈប្រតិភូនឹងអញ្ជើញមាតុភូមិនិវត្តន៍មករាជធានីភ្នំពេញវិញ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង