ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័រ ក្រឡាប់ដោយខ្លួនឯង

94

ព្រះសីហនុ ៖ វេលាម៉ោង១៣:៣០នាទី ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង (បង្កដោយខ្លួនឯង) នៅលើផ្លូវសម្តេចសង្ឃទេពវង្ស (វាលរេញ-ស្ទឹងហាវ) ត្រង់ចន្លោះគីឡូម៉ែត្រលេខ: ០-១ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្ត ០១គ្រឿង ម៉ាក DAEWOO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E-២៧៤៩ បើកបរក្នុងទិសដៅ ភ្នំពេញ-ព្រះសីហនុ អ្នកបើកបរឈ្មោះ គឹម កាន់ ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិក្រាំងចចាត ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ចំពោះមុខ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ សហការចុះការពារនិងសម្រួលចរាចរណ៍លើដងផ្លូវនៅទីតាំងកើតហេតុ។

ករណីនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ រីឯរថយន្តខាងលើរង់ចាំរថយន្តស្ទូចដឹកចេញពីកន្លែងកើតហេតុ។

អត្ថបទដែលជាប់ទាក់ទង