ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ បានទៅដល់ទីក្រុង ហាណូយ ក្នុងដំណើរទស្សនកិច្ច ផ្លូវការរយះពេល៥ថ្ងៃ

67

ហាណូយ ៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយឯ.ឧឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវជា ស៊ីណាឃួងស្រេងបានអញ្ជើញដល់រដ្ឋធានីហាណូយនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនា យប់ថ្ងៃទី៥កញ្ញា ឆ្នាំ២០២២ក្នុងដំណើរទស្សនកិច្ចរយះពេល៥ថ្ងៃក្នុងគោលដៅរិតចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការឧិ្យកាន់តែល្អប្រសើរក្នុង នាមទីក្រុងសម្ពន្ធ័មេត្រីភាពទាំង២រាជធានីភ្នំពេញ និងទីក្រុងហាណូយ។

នៅថ្ងៃទី៥កញ្ញានេះ ប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយឯ.ឧឃួង ស្រេង អមដំណើរដោយឯ.ឧចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណៈរដ្ឋសង្គមនិយមវៀតណា,និងឯ.ឧNGUYEN TRONGDONG អភិបាលរងរដ្ឋធានីហាណូយ បានអញ្ជើញទៅទស្សនៈកិច្ចទិដ្ឋភាពទូទៅនៃសម្ពន្ធ័ក្រុមហ៊ុន CNTY.EUZYនិងគម្រោងសាងសង់រោងចក្រថាមពលសកម្មភាពភាព និងគម្រោងបច្ចេកទេសរបស់ក្រុមហ៊ុនថាមពលពីកាកសំណល់SOC.SON នៃបរិស្ថានធានអ៊ីហាណូយ និងគម្រោងរោងចក្រអគ្គីសនី បំម្លែងចេញពីកាកសំណល់Soc Son។

តាមការបញ្ជាក់ពីលោក Li Ai Jun អគ្គនាយករងក្រុមហ៊ុនCNTY.EUZY បានឲ្យដឹងថា៖សម្ពន្ធ័ក្រុមហ៊ុនCNTY.EUZY ត្រូវបានបង្កើតឡើងនៅទសវត្សរ៍ឆ្នាំ១៩៥០។ឆ្លងកាត់រយះពេលជាច្រើនឆ្នាំដំណើរការអភិវឌ្ឍន៏យ៉ាងខ្លាំងក្លា បច្ចុប្បន្ន សម្ពន្ធ័ក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣នៅលើពិភពលោកក្នុងវិស័យប្រតិបត្តិការបរិស្ថានទីក្រុងដែលមានវិសាលភាពនៅក្នុងប្រទេសជាង៣០មានរោងចក្រ កម្ចាត់កាកសំណង់រឹងជាង៣០០កន្លែងនៅទូទាំងពិភពលោក ដោយមានសមត្ថ
ភាពកែឆ្នៃរហូតដល់៥ម៉ឺនតោនក្នុងមួយថ្ងៃ ជាមួយបុគ្គលិកសរុបជាង៨ម៉ឺននាក់ ក្នុងនោះមានបុគ្គលិកជាង៦ម៉ឺននាក់ជាជាតិអ៊ឺរ៉ុប។ ជាមួយគ្នានេះក៏បានកាត់បន្ថយកាកសំណល់ លើកកំពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ដីធ្លី និងកាត់ បន្ថយការបំពុលបរិស្ថានផងដែរ។

ឯ.ឧឃួង ស្រេង បានលើកឡើងពីការស្វាគមន៏របស់ រដ្ឋបាលរាជធានីភ្នំពេញ ប្រសិនបើបណ្តាក្រុមហ៊ុនពីវៀតណាម មានបំណងវិនិយោគលើការកែឆ្នៃ និងបំឡែងកាកសំណល់សំរាម ទៅជាឋាមពលអគ្គិសនី និងបំលែងទឹកកខ្វក់ទៅជាទឹកស្អាត ក៏ដូចជាការទុកដាក់សំរាមបំបាត់ខ្លិនជាដើម។ ឯ.ឧអភិបាលបានគូសបញ្ជាក់ប្រាប់ទៅភាគីមិត្តពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំ ពេញយ៉ាងឆាប់រហ័សដែលការអភិវឌ្ឍន៏ដ៏លឿនបែបនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជា។

ឯ.ឧអភិបាលបន្ថែមទៀតថា៖រាជធានីភ្នំពេញដែលកំពុងរីកចំរើនយ៉ាងលឿនបែបនេះ បញ្ហាប្រឈមតែងកើតមានដូចជា៖បញ្ហាចរាចរណ៏,សំណង់ ពិសេសបញ្ហាបរិស្ថាន,ប្រពន្ធ័លូជាពិសេសបញ្ហាសំរាម នេះតែម្តង ដែលរដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការលើកកំពស់បរិស្ថាន ទីក្រុងរួមជាមួយដៃគូអភិវឌ្ឍន៏មួយចំនួនទៀតផងដែរ។ ឯ.ឧឃួង ស្រេង អោយដឹងទៀតថា៖រាជធានីភ្នំពេញមានកំណើនប្រជាពលរដ្ឋ យ៉ាងឆាប់រហ័សប្រមាណជាង៣លាន ចំណែកបរិមាណសំរាមបានកើនឡើងរហូតដល់ជាង៣ពាន់តោនក្នុងមួយថ្ងៃ។ ហើយនៅពេលខាងមុខរាជធានីភ្នំពេញ នឹងបង្កើតទីលានចាក់សំរាមថ្មីចំនួយ២កន្លែងបន្ថែមទៀតស្ថិតនៅប៉ែកខាងជើង និងខាងលិចរាជធានីភ្នំពេញ និងមានក្រុមហ៊ុនប្រមូលសំរាម ចំនួន៣កំពុងប្រតិបត្តិប្រមូលសំរាមក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ៕

អត្ថបទដែលជាប់ទាក់ទង