ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ លួចម៉ូតូ នៅសង្កាត់ស្វាយប៉ាក

48

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូ សេ១២៥មិនចាំស្លាកលេខ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៨,០០នាទី ត្រង់ចំណុចមុខក្រសួងដែនដី ផ្លូវលេខ១០០៣ ក្រុម៣ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ លី អ៊ីមរន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅ ផ្ទះលេខ១០០១ ភូមិ ឃ សង្កាត់ច្រាំចំរេះ២ ខណ្ឌឫស្សីកែវ មុខរបរបើកបររថយន្ត។

ចំណែកជនសង្ស័យ ដែលធ្វើសកម្មភាពលួចម៉ូតូទាំង២នាក់នោះ ៖
១-ឈ្មោះ ហ៊ីម ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិឥស្លាម មានទីលំក្រុម៣ ភូមិ១ សង្កាត់ច្រាំចំរេះ១ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
២-ឈ្មោះ សុះ រ៉ម៉ាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិឥស្លាម មានទីលំនៅ ភូមិ ក សង្កាត់ច្រាំចំរេះ២ មុខរបរមិនពិតប្រកដ(មានសារធាតុញៀន)។

សមត្ថកិច្ចបញ្ជាក់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២,០០នាទី រំលងអាទ្រាតជនរងគ្រោះបានជិះម៉ូតូទៅលេង នៅមុខក្រសួងដែនដី ត្រង់ចំណុចកើតហេតុខាងលើ ហើយបានដេកលក់នៅលើស្មៅ ជនសង្ស័យបានដាស់ ប៉ុន្តែមិនងើប ហើយក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ (ជនរងគ្រោះមិនបានដាក់ពាក្យបន្តឹង) លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ទើបជនរងគ្រោះ នាំខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកម៉ូតូជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការខណ្ឌ ដើម្បីស្រាវជ្រាវរកម៉ូតូជនរងគ្រោះ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង