ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៥ថ្ងៃនៃយុទ្ធនាការត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស នៅខេត្តព្រះវិហារ ឃាត់រថយន្តដឹកទំនិញបាន១៤២គ្រឿង

254

 

ខេត្តព្រះវិហារ៖ រយៈពេល៥ថ្ងៃនៃយុទ្ធនាការត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស  ខេត្តព្រះវិហារ ឃាត់រថយន្តដឹកទំនិញបាន១៤២គ្រឿង ហើយក្នុងចំនួននេះ ក្រុមការងារក៏បានកាត់ទ្រុងនិងផាកពិន័យជាច្រើនគ្រឿងផងដែរ។

    លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា នៅក្នុងរយៈពេល៥ ថ្ងៃនេះ ពោលគឺនៅថ្ងៃទី ២២ ដល់ថ្ងៃទី២៦ កញ្ញា ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការឃាត់រថយន្តបានចំនួន១៤២គ្រឿង ក្នុងនោះរួមមាន ៖ នៅថ្ងៃ ពុធ ០២រោច​ ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ៣៥ គ្រឿង ក្នុងនោះបានពិនិត្យឃើញថាត្រឹមត្រូវ​ ចំនួន ១២ គ្រឿង រក្សាទុកនៅគោលដៅ ចំនួន ០១ គ្រឿងសំពីងសំពោងចំនួន ០៧ គ្រឿង ខ្វះឯកសារ ចំនួន ១០ គ្រឿង ឯកសារក្លែងក្លាយចំនួន ០១ គ្រឿង ដោះរានក្រោយ ចំនួន ០១ គ្រឿង គ្មានបណ្ណបើកបរ          ចំនួន ០១ នាក់ បណ្ណបើកបរក្លែងក្លាយចំនួន ០១នាក់គ្មានផ្លាកលេខចំនួន ០១ គ្រឿង។

  សម្រាប់នៅថ្ងៃ អង្គារ ០១រោច​ ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ១១ គ្រឿង ក្នុងនោះ បានពិនិត្យឃើញថាត្រឹមត្រូវ​ ចំនួន ០៤ គ្រឿងរថយន្តសំពីងសំពោងចំនួន ០២ គ្រឿង ខ្វះឯកសារ ចំនួន ០៤ គ្រឿងគ្មានបណ្ណបើកបរ ចំនួន ០១ នាក់។

  ដោយឡែក នៅក្នុងរយះពេលបួនថ្ងៃកន្លងមក ចាប់ពីថ្ងៃ សៅរ៍ ១៣កើត ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៨ ដល់ថ្ងៃ អង្គារ ០១រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ៩៦ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវចំនួន ៤៥គ្រឿង រថយន្តដឹកសំពីងសំពោង ចំនួន ១៣ គ្រឿង ខ្វះឯកសារ ចំនួន ៣៤ គ្រឿង ដោះរានខាងក្រោយ ចំនួន ០២ គ្រឿងគ្មានបណ្ណបើកបរ ចំនួន ០២ នាក់ ។

   គួររំលឹកថា កាលពី ខែកុម្ភៈ ឆ្នាំ២០១៨កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕

អត្ថបទដែលជាប់ទាក់ទង