ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះឆេះ​ការិយាល័យក្រុមហ៊ុនអ៊ិនធើណិត Opennet នៅខណ្ឌចំការមន

114


(ភ្នំពេញ​)​៖ អគ្គិភ័យបានឆាបឆេះក្នុងក្រុមហ៊ុនអ៊ិនធើណិត opennet ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ ៣០៦ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ នាវេលាម៉ោង ១១ យប់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០១៨ ។ ជាមួយគ្នាក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង រួមទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះអន្តរាគមន៍ ភ្លាមៗនៅកន្លែងកើតហេតុ ។

​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គេ​ឮ​សំឡេង​ផ្ទុះ ​នៅ​ជិត​របង​​ក្រុមហ៊ុន​ Opennet បង្កឲ្យមានអណ្តាតភ្លើងយ៉ាងខ្លាំងចាប់ឆេះ ហើយក៏បានឃើញកម្លាំងបង្ការ និងពន្លត់អគ្គិភ័យ បានចេញជួយសង្រ្គោះ រហូតដល់ម៉ោងជិត២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ទើបអគ្គិភ័យរលត់ទាំងស្រុង។
សមត្ថកិច្ចជំនាញនៅមិនទាន់អាចបញ្ជាក់ថា ចំពោះអគ្គិភ័យដែលឆាបឆេះចេញពីក្នុងកន្លែងក្រុមហ៊ុន openet ខាងលើនេះបណ្តាលមកពីមូលហេតុអ្វីនៅឡើយទេ ដោយ ពេលនេះ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ និងធ្វើការបញ្ជាក់បន្ថែមទៀតផងដែរ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ជួយអន្តរាគមន៍បាញ់ពន្លត់​ភ្លាម​ៗ ​ទើបអាច​ទប់ស្កាត់​នៃ​ការ​ឆេះ​​មិន​ឲ្យ​រាលដាល​ទៅ​ផ្ទះ​ផ្សេង​ទៀត។ ​ហេតុ​ការណ៍​នេះ​មិនបណ្តាលឲ្យ​មាន​នរណា​ម្នាក់រងរបួស​ឡើយ​ គឺ​គ្រាន់​តែ​ខូច​ខាត​សម្ភារៈ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​៕


អត្ថបទដែលជាប់ទាក់ទង