ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នរណាឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ?

96


​ភ្នំពេញ:ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement សម្រាប់ថ្ងៃទី២៩កញ្ញានេះឈានដល់
វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ។

​នេះជាការប្រកួតដ៏សំខាន់ណាស់ព្រោះអ្នកឈ្នះនឹងឡើងប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមពានដែលអមដោយរង្វាន់ចំនួន៤.០០០ដុល្លារ ឯ អ្នកចាញ់(លេខ២)បាន២.០០០ដុល្លារ ។អ្នកដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសុទ្ធតែមិន
ទាន់ស្គាល់ចាញ់ក្នុងព្រឹត្តិការណ៍នេះ ។
​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះលាប រដ្ឋាក្លិបដីឡូតិ៍មានរិទ្ធខេត្តបន្ទាយមានជ័យត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ឡុង រ៉ាមីក្លិបខ្លារខិនមានរិទ្ធ ។

​ក្នុងការប្រកួតទាំង៣ជុំកន្លងមកនេះនៅជុំទី១ រដ្ឋាឈ្នះចាន់ រក្សាក្លិបអេភូថងកីឡាដោយពិន្ទុ ជុំទី២ឈ្នះម៉ន ព្រំ
ម៉ាញក្លិបការិយាល័យទី៥កងទ័ពជើងគោកដោយពិន្ទុ និងជុំទី៣ឈ្នះកំពែង ខ្មៅសមាគមប្រដាល់ក្រសួងកសិកម្មដោយពិន្ទុ ។

​ចំពោះឡុង រ៉ាមីវិញនោះនៅជុំទី១ ឈ្នះលី តឿនក្លិបម្កុដរាជសីហ៍ដោយពិន្ទុ ជុំទី២ឈ្នះឈាន រស្មីក្លិបខេត្តរតន
គីរីដោយពិន្ទុ និងជុំទី៣ឈ្នះវុត្ថា លាន់លីញក្លិបអង្គរធំគុនខ្មែរដោយពិន្ទុរវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណា
មានសមត្ថភាពឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះឡើយ ។

​ប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរលីញ ភារម្យក្លិបភារម្យគុនខ្មែរត្រូវប្រកួតជាមួយលន បញ្ញាមក
ពីសមាគមប្រដាល់ក្រសួងការពារជាតិ ។

​សម្រាប់លីញ ភារម្យកាលជុំទី១ ឈ្នះប៉ូ វណ្ណសក្តិក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាបនៅទឹកទី២ ជុំទី២ឈ្នះកូយ ឡាកូយ ឡាយក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុ និង ជុំទី៣ឈ្នះពុទ្ធ សំបូរក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ។រីឯ

លន បញ្ញាវិញកាលជុំទី១ឈ្នះនួន រ៉ាថេបក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ ជុំទី២ឈ្នះសេន កុសលក្លិបមោងឬស្សី
មរតកគុនខ្មែរដោយពិន្ទុ និង ជុំទី៣ឈ្នះម៉ឺន មេឃាក្លិបកងចក្រភ្នំតូចដោយពិន្ទុ ។វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនរណា
ជួបសំណាងល្អ ?

​ការប្រកួតជាលក្ខណៈអន្តរជាតិជាមួយថៃវិញនោះធន មករាសមាគមប្រដាល់ក្រសួងការពារជាតិជួបជាមួយ
អ្នកប្រដាល់ថៃអយ សាយ៉ាម(Oiy Sayam)ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។

អត្ថបទដែលជាប់ទាក់ទង