ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងឆាបឆេះព្រះវិហារ វត្តរការឃ្មួច ស្រុកត្បូងឃ្មុំ ត្រូវបានជួយពន្លត់ទាន់ពេល

83

ត្បូងឃ្មុំ៖ ព្រះវិហារ វត្ត សុវណ្ណបទុមវត្តី ហៅ វត្ត រការឃ្មួច ត្រូវបាន ភ្លើងទៀន ដួលរលំ ឆាបឆេះ បល្ល័ង្ក ព្រះ រូបបដិមាព្រះ និងសម្ភារៈ ជាច្រើន ផ្សេងទៀត បន្ទាប់មកត្រូវបាន ប្រជាពលរដ្ឋនិងរថយន្តពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍ទាន់ពេលវេលា។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ៣៖៣០ នាទី រសៀលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ ២០១៨ ស្ថិតនៅក្នុងភូមិរការឃ្មួចជើង ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបាន ឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងដោយសារ ទៀនវស្សាដែលដុត បំភ្លឺក្នុងព្រះវិហារ បានដួលរលំ ហើយឆេះរាលដាល ទៅទៀនជាច្រើនទៀតដែលនៅជាប់នោះ បណ្តាលឱ្យឆាបឆេះ សន្ធោសន្ធៅឡើង។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ភ្លើងដែល ឆាបឆេះ នោះ បណ្តាលឱ្យខូចខាត រូបព្រះពុទ្ធបដិមាករ ៤ អង្គ (ធំ ៣ អង្គ តូច១អង្គ )ឆាបរោល សសរ ព្រះវិហារ ១ ដើម ឆេះ កង្ហារ ហត្ថារី ភ្ជួរជញ្ជាំង ៦ គ្រឿង ឆាបរោល ផ្ទាំងគំនូរដំបូងព្រះវិហារអស់២០% និងទៀនវស្សាចំនួន២០គូរ។
ហើយត្រូវ បានជួយអន្តរាគមន៍ពន្លត់ ទាន់ពេលវេលា ដោយ ប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយ រថយន្តពន្លត់អគ្គីភ័យក្រុងសួង អស់ចំនួន៣ គ្រឿងទើប រលត់អស់ទាំងស្រុង។

អត្ថបទដែលជាប់ទាក់ទង