ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញា មាស សុខសោភា ប្រកាសបើកកម្មវិធី ប្រកួតប្រជែងស្នាដៃតែងនិពន្ធបទចម្រៀងថ្មី

247

ភ្នំពេញ៖ កញ្ញា មាស សុខសោភា តារាចម្រៀងដ៏ល្បី នៅតែក្តោបឱកាសទីផ្សារការងារជាច្រើនក្នុងដៃ ស្ទើជិតពេញមួយឆ្នាំនេះហើយគេរំពឹងថា នាងនឹងនៅតែបន្តទទួលបានឱកាស ការងារជាច្រើនតាមរយៈសមត្ថភាពច្រៀង។ ថ្មីៗនេះនាងបានប្រកាស បញ្ចេញកម្មវិធីប្រកួតប្រជែងមួយ ដើម្បីស្វែងរកយុវជនមាន ស្នាដៃតែនិពន្ធបទចម្រៀងថ្មី។

នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង ស្រីសំឡេងផ្អែមស្រទន់ អ្នកនាងមាសសុខសោភាបានបង្ហោះសារ ប្រកាសរើសបេក្ខភាពចូលរួមកម្មវិធី«ប្រកួតប្រជែងស្នាដៃ តែងនិពន្ធបទចម្រៀងថ្មី» ដែលនៅក្នុងនោះអ្នកនាង នឹងជ្រើសរើសបេក្ខភាពចំនួនរូបជាអ្នកជាប់ការប្រកួត និងធ្វើការបកស្រាយបទចម្រៀងនោះ ដោយផ្ទាល់ព្រមទាំងឱ្យមហាជន ជាអ្នកបោះឆ្នោតសម្រេចវាសនាបេក្ខភាពទាំង៥ ជាប់ជាម្ចាស់ជយលាភីផងដែរ។

សូមបញ្ជាក់ថា៖ ចំពោះកវីដែលមានចំណង់ចំណូលតាក់តែង និពន្ធបទថ្មីនិងចង់បង្ហាញស្នាដៃរបស់ខ្លួន ឱ្យមហាជនបានទទួលស្គាល់ ព្រមទាំងចង់ក្លាយជាអ្នកនិពន្ធវ័យក្មេងនោះ អាចផ្ញើស្នាដៃរបស់ខ្លួនចូលទៅក្នុងប្រអប់សារ ( Inbox ) របស់ផេចតារាស្រីរូបនេះផ្ទាល់។ បញ្ជាក់ដែរថា បេក្ខជនត្រូវមានស្នាដៃតែងនិពន្ធថ្មី ដែលមិនថតចម្លងពោលគឺស្នាដៃកូនខ្មែរ។ អស់រយៈពេលជាច្រើនឆ្នាំមក ហើយដែលតារាចម្រៀងមាស សុខសោភា បានប្រកាសបញ្ចប់ការច្រៀងបទចម្រៀងចម្លង ហើយនាងទទួលបានការគាំទ្រកាន់តែច្រើន ព្រោះតែបទចម្រៀងថ្មីដែលជាទឹកដៃនិពន្ធទាំងបទភ្លេង និងទំនុកច្រៀងរបស់កូនខ្មែរ កាន់តែសម្រិតសម្រាំងជាពិសេសស ម្រាប់ តារាចម្រៀងរូបនេះ។ ការជ្រើសរើសកវីនិពន្ធឆ្នើមថ្មីនេះ ក៏នឹងពង្រីឱកាសសម្រាប់យុវជនជំនាន់ ក្រោយដែលមានស្នាដៃ និពន្ធបទចម្រៀងល្អៗសម្រាប់តារាចម្រៀងរូបនេះ ច្រៀងបន្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង