ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក សួន ស៊ីណេត ៖ ព្រោះតែ​ស្រឡាញ់​រទេះគោ​បុរាណ ទិញ​មក​តាំងនៅ​ផ្ទះ​លេងៗ​សោះ ក្លាយជា​អាជីវករ​មាន​អតិថិជន​ត្រូវការរទះ​ច្រើន

218

កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ក្នុង​គ្រួសារ​មួយ ដោយមាន​ទឹកចិត្ត​ស្រឡាញ់​រទេះ គោ​ចាស់ៗ បុរាណ ដែល​ធ្វើ​អំពី​ឈើ​ប្រណីតៗ ក៍​មានគំនិត​ទិញ​រទេះគោ​យកមក​ដាក់តាំង​មុខផ្ទះ​លេងៗក្រោយ មក​ក៍មាន អ្នក​មក​មកសុំ​ទិញ ជា​បន្តបន្ទាប់​ទើប​គាត់​ ក៏​ក្លាយជា​អាជីវករ​លក់​រទេះគោ​បុរាណៗ​តែម្តង ។

​លោក សួន ស៊ី​ណេ​ត ជា​អាជីវ​ករលក់រ​ទះ​គោខ្មែរ​បុ​រាណចាស់ៗ មាន​ទីលំនៅ ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បាន​និយាយថា​៖ ដោយមាន​ចិត្ត​ស្រលាញ់​រទេះគោ​ខ្មែរ​បុរាណ ដែលជា​កេរ្តិ៍ដំណែល​របស់​ដូនតា​ខ្មែ រ​ដែល​បច្ចុប្បន្ន​ស្ទើរតែ​បាត់អស់​ទៅហើយនោះ ដោយសារតែ​គ្មាន​ការផលិត​ឡើងវិញ ព្រោះ​ប្រជាពលរដ្ឋ បាន​បោះបង់​រទេះគោ ធ្វើ​ពី​ឈើ​សំរាប់​អូសទាញ​ដោយ​គោ ក្របីងាក​មក​ប្រើ​កម្លាំង​ម៉ាស៊ីន មក​ប្រើ​សម្រាប់​ការងារ កសិកម្ម ការអូសទាញ និង​ដឹកជញ្ជូន មានដូចជា​គោយន្ត ឬ​ត្រាក់ទ័រ ជំនួស​វិញ ទើប​ពីដំបូង​ឡើយ​លោក​គ្រាន់តែ​មានគំនិត​ទិញ​រទេះគោ​ចាស់ៗ​មក​ដាក់តាំង​មុខផ្ទះ​គ្រាន់តែ​លំអរ​មើល​តែប៉ុណ្ណោះ​។ ក្រោយមក​ក៏មាន​អ្នកធ្វើដំណើរ​ឃើញ និង​មាន​ទឹកចិត្ត​ស្រឡាញ់ ដូច​គាត់​ដែរ ក៍​សុំ​ទិញ​ជា​បន្តបន្ទាប់​គាត់ ហើយ​គាត់​ក៏​ចាប់ផ្ដើម​ទិញរ​ទះ​គោ​ចាស់ៗ​មក​ជួសជុល​លក់ ប៉ុន្តែ​កម្រ​ទិញ​បាន​ទាំងមូល​ណាស់ គឺ​ទិញ​បានជា​បំណែកៗ បែកបាក់​យកមក​ជួសជុល​ដាក់តាំង​លក់​តែម្ដង ។

​លោក នួន ស៊ី​ណេ​ត បាន​យល់ថា៖ រទេះគោ​ចាស់ៗ គឺ​ផលិតឡើង​ពី​ឈើប្រណិតៗ មានដូចជា ,សុ​ក្រំ, ធ្នង់ ,នាងនួន និង​គ្រញូង ជាដើម ដែល​ធ្វើ​ឲ្យ​គាត់​កាន់​តែមាន​កម្លាំងចិត្ត​ប្រមូល​ទិញ​បន្ថែមទៀត ។ ចំណែក​អតិថិជន​ដែល​បាន​ទិញ​រទេះគោ​ពី​បុរាណ​ពី​គាត់ គឺ​ភាគច្រើន​ទិញ​យកទៅដាក់​តាំង​លម្អ​នៅមុខ​ផ្ទះ នៅតាម​មុខ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន ឬ​តាម​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ជាដើម ។ បច្ចុប្បន្ន មានអតិថិជន​ខេត្តបាត់ដំបង កុំ​ម្ម៉​ង់​ឲ្យ​គាត់​កែច្នៃ រទេះ​នោះ​អោយមាន​សោ​ភ័​ណ្ឌ​ភាព​ថែមទៀត ដូចជា​ធ្វើជា​ក្បាល​នាគ សម្រាប់​ដាក់​នៅតាម ចុង​ព្រែក ចុង​ភ្នាក់ដៃ និង និង​នៅ ចុង​ចន្ទោល ដែល​ការតុបតែង​បែបនេះ គឺ​អ្នកទិញ យកទៅ សម្រាប់​បំរើអោយ​កម្មវិធី បំបួស​នាគ ពិធី​បុណ្យទាន​ផ្សេងៗ និង​រៀប​អា​ពា​ហ៍ ពិពាហ៍ ជាដើម ។

លោក ហឺ​ន សំ​បឿន ជាជាង​ជួសជុលរទេះគោអោយ​ម្ចាស់ផ្ទះ​ខាងលើ ក៏បាន​និយាយ​អ​ផោ​ដឹងថាៈ​លោក​ត្រូវបាន​អ្នកលក់​រទេះគោ អោយ​គាត់​កែច្នៃប៉ះប៉ូវ រ​ទះ​ឈើ​ចាស់ៗ​ទាំងនោះ ដែល​បាក់បែក​ត​ភ្ជាប់​គ្នា គឺ មានការ​លំបាក​ខ្លះៗ​ដែរ ដោយសារ​ថា​ឈើ​ខ្លះ​បាក់បែក​ទៅហើយ យើង​យកមក​កែច្នៃ​ត​ភ្ជាប់​គ្នា ទម្រាំ​តែ​ចេញ​បាន​រទេះ​មួយៗ គឺ​ជួប​ការលំបាក​ណាស់ដែរ ។​

​លោក នួន ស៊ី​ណេ​ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមានរទេះ​ចាស់ៗ ទុកចោល​តាម​ភូមិ តាម​ព្រៃ សូម​យកមក​រក្សាទុក នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​ដើម្បី​ទុកជា​វត្ថុ​បុរាណ អោយ​កូនចៅ​បាន​ស្គាល់​ទៅ​ថ្ងៃក្រោយ និង​បើ​បងប្អូន​ណា​ចង់​ទិញ​រទេះ​បុរាណ​ខាងលើ សូម​ទាក់ទង មក​លោក​នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ដែល​រទេះគោ​១​គ្រឿងៗ​មានតម្លៃ​លក់​ពី៣០០ទៅ៤៥០ដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង