ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គន់ គីម បន្ដចុះពិនិត្យស្ថានភាពទឹកជនន់នៅស្រុកស្ទោងខេត្ត កំពង់ធំ និងស្នើដល់អាជ្ញាធរនិងកងកម្លាំងរុករងសង្គ្រោះត្រៀមលក្ខណៈសង្គ្រោះពេលព្យុះណូរុ កំពុងចាបផ្តើមមានឥទ្ធិពលលើកម្ពុជា

111

កំពង់ធំ៖ នាព្រឹកថ្ងៃទី២៨កញ្ញា ២០២២បានបន្ដចុះពិនិត្យស្ថានភាពទឹកជំនន់ដោយ សារទឹកភ្លៀងនៅស្រុកស្ទោងខេត្តកំពង់ធំ។
ស្ថានភាពទឹកជំនន់ដោយទឹកភ្លៀង សម្រាប់ថ្ងៃទី២៨ខែ កញ្ញា ឆ្នាំ២០២២ គឺមានទទួលរងផលប៉ះពាល់ ដូចខាងក្រោម៖
១-ភូមិដែលរងគ្រោះដោយទឹកជំនន់ចំនួន៥២ភូមិលើ៨ឃុំស្មើនិង៥៨៩២គ្រួសារ លិចក្រោមផ្ទះចំនួន៤៦២៦ខ្នងផ្ទះ។
២-លិចដីកសិកម្មសរុបចំនួន៣៦៧៨ហិកតា ។៣-លិចផ្លូវ៣៧ខ្សែរ ក្នុងនោះមានៈ
-ផ្លូវជាតិ១២០០ម -ផ្លូវកៅស៊ូឃុំ ១១០០ម
-ផ្លូវគ្រួសក្រហម ៣៣៥១៨ម -ផ្លូវដីស ៤០៧៩ម ។ ៤-លិចទីធ្លាវត្តអារាមចំនួន៧វត្ត
៥-លិចទីធ្លាសាលារៀនចំនួន១៧សាលា
៦-លិចទីធ្លាមណ្ឌលសុខភាព២មណ្ឌល ។

ត្រឹមថ្ងៃទី២៧ ទឹកស្រកវិញ១០ សង់ ទីម៉ែត្រ ហើយនៅដំណាក់កាលនេះគឺមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងនៅឡើយទេ ដោយហេតុថាទឹកទើបលិច តែគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ស្រុកនិងខេត្ត នៅបន្តតាមដានសភាពការណ៍ជាក់ស្តែង ជាពិសេសពាក់ព័ន្ធនឹងសភាពការណ៍ ទឹកភ្លៀងដែលជាឥទ្ធិពលពីព្យុះ ណូរុ (NORU) ដែលចាប់ផ្តើមមានឥទ្ធិពលមកកម្ពុជាត្រឹមថ្ងៃទី២៨នេះតទៅ។
ទោះនេះជាស្ថានភាពជាក់ស្តែង តែឈរលើស្មារតីត្រៀមរៀបចំជាមុន លោក នាយឧត្តមសេនីយ៍គន់ គីម ក្នុងនាមជាសេណាធិការជូន សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តារាយ និង កងកម្លាំងនិងក្រុមរុករកសង្គ្រោះឱ្យបន្តត្រៀមលក្ខណៈសង្គ្រោះប្រជាពេលរដ្ឋក្នុងករណីមានឥទ្ធិពលខ្លាំងពីខ្យល់ព្យុះណូរុមកដល់កម្ពុជា ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង