ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឈ្នះក្នុងព្រឹត្តិការណ៍ ប្រដាល់សកលUltimate Pro Boxing 2022

89

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតប្រដាល់សកល Ultimate Pro Boxing 2022នាថ្ងៃទី៦តុលាម្សិលម៉ិញដែលមាន៥គូ នោះកីឡាករដែលចូលរួមភាគច្រើនជាកីឡាករជាម្រើសជាតិ។
កីឡាកេសែត សារិទ្ធប្រកួតចាញ់កីឡាករហ៊ុន គឹមហ៊ាន ។ពួកគេប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦៧គីឡូក្រាមហើយពួកគេជាកីឡាករហាត់ក្នុងក្រុមជម្រើសជាតិជាមួយគ្នា។កីឡាករអ៊ុត វិចិត្រប្រកួតឈ្នះកីឡាករនៅសុខទីក្នុងប្រភេទម្ងន់៥២គីឡូក្រាមដោយពិន្ទុកីឡាករទាំង២រូបនេះហាត់នៅក្នុងក្រុមជម្រើសជាតិជាមួយគ្នា ។
សម្រាប់ប្រភេទទម្ងន់៥៧គីឡូក្រាមវិញអ្នកប្រដាល់សៅ រង្សីប្រកួតឈ្នះកីឡាករវណ្ណា លីហៀងដែលហាត់ក្នុងក្រុមជម្រើសជាតិជាមួយគ្នាដោយពិន្ទុ ។ទម្ងន់៨៥គីឡូក្រាមអ្នកប្រដាល់អ៊ុង ភារាក់ជាអ្នកប្រដាល់ជម្រើសជាតិប្រកួតឈ្នះអ្នកប្រដាល់Martin Chmieloមកពីក្លិប
ខេត្តកំពតដោយពិន្ទុ ។សម្រាប់ទម្ងន់៦៧គីឡូក្រាមវិញអ្នកប្រដាល់ពេញ វណ្ណថងក្លិបក្រសួង
សេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកួតចាញ់អ្នកប្រដាល់Remi Aleye ដែលហាត់ក្នុងក្រុមជម្រើសជាតិដោយពិន្ទុ ។

ក្រោយការប្រកួតលោកប៊ុយ សុភ័ណ្ឌដែលជាអគ្គលេខាធិការសហព័ន្ធបានធ្វើការកត់
សំគាល់ថាទាំងកម្លាំង និង បច្ចេកទេសរបស់ពួកគេមានការរីកចម្រើនច្រើន ។ព្រឹត្តិការណ៍នេះ
ការប្រកួតលើកទី២នឹងធ្វើនៅពាក់កណ្ដាលខែវិច្ឆិកាព្រោះចាប់ពីថ្ងៃទី១៥តុលាទៅក្រុមកីឡាករ
ជម្រើសជាតិត្រូវទៅបោះជម្រំហ្វឹកហាត់នៅប្រទេសថៃរយៈពេល២សប្ដាហ៍ ។

បន្ទាប់ពីបញ្ចប់ការបោះជម្រំ២សប្ដាហ៍នៅប្រទេសថៃក្រុមកីឡាករប្រដាល់ជម្រើស
ជាតិត្រូវចេញទៅប្រកួតជើងឯកទ្វីបអាស៊ីនៅប្រទេសហ្សកដង់ហេតុនេះហើយទើបការប្រកួតលើកទី២ត្រូវអូសបន្លាយដល់ពាក់កណ្ដាខែវិច្ឆិកាបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង