ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលរងរាជធានីភ្នំពេញឃាំង ហួត ស្នើដល់គណៈបញ្ជាការឯកភាពខណ្ឌ៧មករារាល់កិច្ចប្រជុំគឺត្រូវមានរបៀបវារៈជាអាទិភាព

94

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ដោយបានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ សន្តិសុខ ការងារ បង្ការបង្ក្រាបល្បែងស៊ីសង និង ទីតាំងទទួលបញ្ចាំនានា ក្នុងភូមិសាស្រ្ត ខណ្ឌ៧មករា ។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅសាលាខណ្ឌ៧មករា ដោយមានការចូលរួមពីលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា លោក លោកស្រីអភិបាលរងខណ្ឌ លោក នាយក នាយករងរដ្ឋបាលខណ្ឌ លោកអធិការនគរបាលខណ្ឌ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រី ប្រធានការិ-ចំណុះទាំង១១ លោក លោកស្រី ចៅសង្កាត់ទាំង៨ នាយប៉ុស្តិ៍រដ្ឋបាលទាំង៨ ។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម អភិបាលរង បានមានប្រសាសន៍ថា ៖ស្នើអោយមន្ត្រីរាជការ គ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ថែរក្សា សន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន ជាពិសេសត្រូវរក្សាអោយបាននូវ សន្តិភាព ។
ចំណុចដែលសំខាន់ សូមមន្ត្រី និងកងកំលាំង ទាំងអស់កុំពាក់ព័ន្ធជាមួយល្បែងស៊ីសងអោយសោះ ត្រូវរួមគ្នាលុបបំបាត់អោយអស់ក្នុងមូលដ្ឋាន រាល់កន្លែងលេងល្បែងតូចធំ ។

សំណូមពរអោយថ្នាក់ខណ្ឌ ធ្វើបច្ចុប្បន្នភាព ផ្ទះជួល ដីជួល ឃ្លាំងជួល ឡើងវិញ និងចុះពិនិត្យ អោយបានត្រឹមត្រូវ ។
រាល់កិច្ចប្រជុំគណ:បញ្ជាការឯកភាព ខណ្ឌគឺត្រូវមានរបៀបវារ:ជាអាទិភាព គឺ ការពង្រឹង ទប់ស្កាត់ និងបង្ក្រាបល្បែង ស៊ីសងគ្រប់ប្រភេទ ក្នុងមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង