ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធនាគារ៥ធំៗនៅកម្ពុជា សម្រេចចិត្ដបោះទុន វិនិយោគរួមគ្នា២៣ លានដុល្លារអាមេរិក លើការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្ដ កណ្ដាល

132

ភ្នំពេញ៖  ធនាគារ៥ធំៗនៅកម្ពុជា សម្រេចចិត្ដ បោះទុន វិនិយោគរួមគ្នា២៣ លានដុល្លារអា មេរិក លើការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្ដកណ្ដាល ។នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅអគារ Elysee នាទីក្រុងកោះពេជ្រ បានធ្វើពិធី ចុះហត្ថលេខា រវាងក្រុមហ៊ុនOverseas Cambodian InvestmentCorporation(OCIC),Cambodia Airport InvestmentCo,Ltd.(CAIC) និងធនាគារ៥ ធំៗ នៅកម្ពុជា រួមគ្នា រួមមានធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) and Union Commercial Bank (UCB ជាបុត្រសម្ព័ន្ឋ នៃធនាគារ Taiwan E. Sun Commercial Bank) សម្រាប់ការវិនិយោគ សញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ។ ដែលមានការចូលរួមពី លោក Chalres Vann អគ្គនាយករងក្រុមហ៊ុន Cambodia Airport Investment(CAIC) អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនOCIC ផងដែរ។

ធនាគារទាំង៥ បានធ្វើការ វិនិយោគនូវទឹកប្រាក់សរុបចំនួន ២៣ លានដុល្លារអាមេរិក។
ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្តាល។ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ បច្ចុប្បន្នសម្រេចបាន ៤០% ដែលបានចំណាយទឹកប្រាក់សរុប ៥២៤ លានដុល្លារអាមេរិក (ដោយមិនរាប់បញ្ចូលថ្លៃដីដែលវិនិយោគរួចដោយ CAIC)។ អត្រាការប្រាក់(Coupon rate) របស់សញ្ញាបណ្ណនេះគឺ ៥.៥% ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល (tenor) ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។.
ការបញ្ជាក់ឲ្យដឹងពីលោក Chalres Vann អគ្គនាយករងក្រុមហ៊ុន Cambodia Airport Investment(CAIC) ថា៖ ក្រុមហ៊ុន OCIC គឺជាសម្ព័ន្ឋក្រុមហ៊ុនវិនិយោគដ៏ធំ និងមានឥទ្ធិពលមួយ ហើយក៏ជាសម្ព័ន្ឋក្រុមហ៊ុនក្នុងស្រុកដ៏ធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញនៅក្នុងការអភិវឌ្ឍ លើវិស័យអចលនទ្រព្យហេដ្ឋារចនាសម្ព័ន្ធ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ប្រព័ន្ធផ្សព្វផ្សាយ ផ្សារទំនើបសណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងរោងចក្រផលិតកម្មកញ្ចក់ជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា អាកាសយាន្តដ្ឋានអន្តរជាតិតេជោ ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើបOlympia ជាដើម។
CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុងការកាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ។
ធនាគារ តៃវ៉ាន់ទាំង ៥ រួមមាន ធនាគារ Cathay United Bank (CUBC), First Commercial Bank (FCB), Mega International Commercial Bank (Mega ICBC), Taiwan Cooperative Bank (TCB) and Union Commercial Bank (UCB) បានធ្វើការវិនិយោគលើសញ្ញាបណ្ណមានបុគ្គលធានារបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ នូវទឹកប្រាក់សរុបចំនួន ២៣ លានដុល្លារអាមេរិក។ ការវិនិយោគនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់ធនាគារតៃវ៉ាន់ ក្នុងការធ្វើមូលដ្ឋានីយកម្ម និងប្រតិបត្តិការក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាការបង្ហាញពីការឆ្លើយតបយ៉ាងសកម្ម ក៏ដូចជាការគាំទ្រយ៉ាងមុតមាំ ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាល។ ប្រជាជនក្នុងស្រុក ក៏ដូចជាវិនិយោគិនតៃវ៉ាន់ បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជា ប្រកបដោយនិរន្តរភាព ដែលជាព្រឹតិ្តការណ៍ដ៏សំខាន់ និងជាប្រវត្តិសាស្រ្ត ក្នុងរយះពេល ២៤ឆ្នាំ នៃការអភិវឌ្ឍ វិស័យធនាគារតៃវ៉ាន់នៅ     កម្ពុជា។
ធនាគារតៃវ៉ាន់ទី ១គឺធនាគារ First Commercial Bank បានចូលមកក្នុងប្រទេសកម្ពុជា នាពាក់កណ្តាលខែវិច្ឆិកាឆ្នាំ១៩៩៨ ហើយបានក្លាយជាធនាគារតៃវ៉ាន់តែមួយគត់នាពេលនោះ។ ជាបន្តបន្ទាប់ធនាគារ Mega Internati onal Commercial Bank បានបង្កើតសាខានៅទីក្រុងភ្នំពេញនាឆ្នាំ២០១១។
ធនាគារ Cathay United Bank បានទិញយកអតីតធនាគារ Singaporean Bank (SBC Bank) នាឆ្នាំ២០១២ រីឯធនាគារ Taiwan Cooperative Bank ក៏បានបង្កើតសាខានៅទីក្រុងភ្នំពេញនាឆ្នាំ២០១៣ ហើយក្នុងឆ្នាំដដែលធនាគារ E. Sun Bank ក៏បានទិញយកធនាគារ United Commercial Bank of Cambodia (UCB).នោះដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង