ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់ដឹកខណ្ឌព្រែកព្នៅ ចុះចែកអំណោយប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង និងចែកសម្ភារៈសិក្សា ថវិកាដល់សិស្ស២៣០នាក់

90

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២២នេះរដ្ឋបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ ដោយបានដឹកនាំមន្រ្តីក្រោមឱវាទចុះសាកសួរសុខទុក្ខ និងចែកអំណោយ ដល់ប្រជាពលរដ្ឋចំនួន១០គ្រួសារ ដែលរងនូវផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នាចុងរដូវវស្សាឆ្នាំនេះគឺឆ្នាំ២០២២ស្ថិតនៅក្នុងសង្កាត់សំរោង .ខណ្ឌព្រែកព្នៅ .រាជធានីភ្នំពេញ ដោយក្នុងមួយគ្រួសារទទួលបាន:នូវអង្ករ ចំនួន២០គីឡូក្រាម.មី ចំនួន០១កេស និង ថវិកា២មុឺនរៀលផងដែរ។ហើយ
ក្នុងថ្ងៃដដែលនេះដែរលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ក៏បានបន្តសាកចុះសួរសុខទុក្ខយុវជនពិកាភាពម្នាក់ និង ជូនរទេះរុញមួយ និង ថវិកា ១០ម៊ឺនរៀល។

ក្រោយពីចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងរួចមក លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានបន្តចុះចែក សៀវភៅ ប៊ិច ថវិកា ជូនដល់ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាសំរោងកណ្តាល ចំនួន ២៣០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ចំនួន០២ក្បាល ប៊ិច ចំនួន០១ ខ្មៅដៃ ចំនួន០១ ជ័រលុប ចំនួន០១ និងថវិកា ចំនួន៥០០០រៀល៕

អត្ថបទដែលជាប់ទាក់ទង