ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាល់ទះ ៖ត្រូវការឈ្នះមេដាយមាស ស៊ីហ្គេម តែបន្ទាប់ពីនោះត្រូវពង្រឹងបន្ថែម

111

ភ្នំពេញ៖លោកបណ្ឌិតអាំងសិរីពិសិដ្ឋអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានមានប្រសាសន៍ថា «ស៊ីហ្គេមឆ្នាំ២០២៣ យើងចង់បានមេដាយមាស តែក្រោយពេលចប់ពីស៊ីហ្គេមឆ្នាំ២០២៣យើងនឹងបន្តពង្រឹងបាល់ទះរបស់យើងឲ្យកាន់តែខ្លាំងបន្ថែមទៀត។
ស៊ីហ្គេមនៅកម្ពុជាកាន់តែកៀកហើយ។ ដូច្នេះ សហព័ន្ធមានទិសដៅធ្វើយ៉ាងណា ជំរុញឲ្យកាន់តែមានការផុសផុលកាន់តែខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ។

ថ្នាក់ដឹកនាំនៃសហព័ន្ធbal’TH ដែលមានlokនាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធាន និងលោកស សុខា ជាអនុប្រធាន ដែលទទួលបន្ទុក និងជាប្រតិបត្តិករមួយដ៏សំខាន់នោះ បានធ្វើការដុតដៃដុតជើងខ្លាំងណាស់ ដើម្បីធ្វើយ៉ាងណាសម្រួចគឺយើងចង់បានមេដាយមាសនៅពេលធ្វើជាម្ចាស់ផ្ទះ។ប៉ុន្តែនិរន្តរ
ភាពរបស់បាល់ទះមិនមែនចប់ត្រឹមស៊ីហ្គេម២០២៣ហ្នឹងទេគឺយើងមានទិសដៅបន្តពង្រឹងឲ្យបានកាន់តែខ្លាំងបន្ថែមទៀត ក្រោយពេលស៊ីហ្គេមតទៅទៀត។

បន្ទាប់ពីបញ្ចប់ស៊ីហ្គេមបាល់ទះត្រូបពង្រឹងខ្លួនឲ្យកាន់តែខ្លាំងជាងនេះព្រោះនាពេល
ខាងមុខព្រឹត្តិការណ៍អន្តរជាតិនានាមានកាន់តែច្រើនហើយពេលនេះបាល់ទះកម្ពុជាកំពុងតែ
ងើបចេញពីភាពបរាជ័យដោយធ្វើឲ្យក្រុមខ្លាំងនានាក្នុងតំបន់ចាប់ផ្ដើមមើលឃើញពីការរីក
ចម្រើននេះពិសេសបន្ទាប់ពីកម្ពុជាឈ្នះថៃនាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងស៊ីហ្គេមនៅវៀតណាមកន្លងមកដោយដណ្ដើមបានមេដាយសំរិទ្ធនោះ ៕

អត្ថបទដែលជាប់ទាក់ទង