ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សៅ រង្សី៖ អ្នកប្រដាល់ដែលមាន មហិច្ឆតារធំ

107

ភ្នំពេញ៖ជាអ្នកកើតក្នុងត្រកូលអ្នកប្រដាល់តែសៅរង្សីហាក់ដូចមិនចង់បញ្ចប់អនាគតជាគ្រូប្រដាល់នោះឡើយ ។
គេជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងដែលពេលនេះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាមានទំនុកចិត្តថារង្សីមានលទ្ធភាពច្រើនក្នុងការដណ្ដើមមេដាយមាសពីស៊ីហ្គេមនៅកម្ពុជានាឆ្នាំ២០២៣។

សម្រាប់ក្ដីស្រមៃរបស់អ្នកប្រដាល់សកលរូបនេះគឺចង់ក្លាយជាមន្ត្រីដើម្បីបម្រើប្រជាជន
តែក្ដីស្រមៃនេះគេមិនអាចម់លស្រាលបាននោះឡើយព្រោះបើយើងក្រឡេកទៅកើលវីរបុរសហ្វីលីពីន មែន្នី ប៉ាគីអៅ ដែលជាកំពូលអ្នកប្រដាល់សកលខ្លាំងគ្រប់សម័យបានចូលប្រឡូកក្នុងវិស័យនយោបាយ និងក្លាយជាសមាជិកព្រឹទ្ធសភាហ្វីលីពីនាឆ្នាំ២០១៦។
ជើងឯកប្រដាល់សកលជម្រើសជាតិកម្ពុជាទម្ងន់ក្រោម៦០គីឡូក្រាមកម្ពុជារូបនេះមិនត្រឹមតែជឿជាក់ថា ខ្លួនអាចក្លាយជាកីឡាករប្រដាល់ម្នាក់ទទួលបានការគាំទ្រខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែរូបគេក៏ជឿថា ខ្លួនអាចនឹងបម្រើប្រជាជនក្នុងតំណែងធំមួយ ពេលអនាគត។
ជានិស្សិតឆ្នាំទី២នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសង្ឃឹមថា នឹងបំពេញក្តីស្រមៃរបស់ខ្លួនក្នុងការក្លាយជាអ្នកគ្រប់គ្រងជាន់ខ្ពស់ម្នាក់ ។
កីឡាករអាយុ២០ឆ្នាំដែលរំពឹងទទួលបានលទ្ធផលល្អជូនជាតិនាពេលខាងមុខដូចជាព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះបាននិយាយថារូបគេស្រឡាញ់សកម្មភាពអភិវឌ្ឍប្រទេសជាតិ និងបម្រើប្រជាជន។
កីឡាកររូបនេះបានឈ្នះមេដាយសំរឹទ្ធពីការប្រកួតជើងឯកអាស៊ាននៅប្រទេសម៉ាឡេស៊ីនាពេលថ្មីៗនេះ។

កីឡាករបានឲ្យដឹងថា ៖«បន្ទាប់ពីការសិក្សា ខ្ញុំចង់ធ្វើជាទាហាន។ ខ្ញុំពិតជាមានគោលបំណងក្លាយជាអភិបាលខេត្តក្នុងថ្ងៃណាមួយ។ មិនថានៅខេត្តកំណើត ឬកន្លែងណាទេ ឲ្យតែខ្ញុំអាចរួមចំណែកបម្រើប្រជាជនបាន»។
កីឡាកររូបវនេះមិនធ្លាប់ចាញ់សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិក្នុងរយៈពេល៧ឆ្នាំកន្លងមកឡើយគេ រៀបរាប់ថា ទាំងអស់នេះគឺជម្នះនឹងឧបសគ្គ។ រូបគេបានឈ្នះជើងឯកថ្នាក់ជាតិជាលើកដំបូងនៅពេលអាយុទើបតែ១៥ឆ្នាំ និងប្រកួតឈ្នះរៀមច្បងជាច្រើន។
កីឡាកររូបនេះបានប្រកួតក្នុងប្រភេទទម្ងន់ក្រោម៦០គីឡូក្រាមដែលបានឈ្នះជើងឯក៧ឆ្នាំជាប់គ្នាគឺឆ្នាំ២០១៥- ២០១៦- ២០១៧- ២០១៨- ២០១៩- ២០២០- និង២០២១។

ការប្រឹងប្រឹងបានធ្វើឲ្យ សៅ រង្សី មានឱកាសចេញទៅប្រកួតអន្តរជាតិជាដំបូងគឺជើងឯកអាស៊ី ឆ្នាំ២០១៨ ប្រទេសឥណ្ឌូណេស៊ី។ រូបគេចាត់ទុកជាបទពិសោធន៍សំខាន់ពីកីឡាអាស៊ី បើទោះជាមិនទទួលបានមេដាយក៏ដោយ។ រូបគេបានចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី និងឈ្នះមេដាយសំរឹទ្ធពីការប្រកួតជើងឯកអាស៊ានឆ្នាំ២០១៩។
ប៉ុន្តែក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កីឡាករមិនបានចូលរួមប្រកួតក្នុងកម្មវិធីអ្វីទាំងអស់ បើទោះជាខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំង ដោយសារវិបត្តិកូវីដ-១៩រាតត្បាតខ្លាំងទូទាំងពិភពលោក។
រង្សី បាននិយាយថា សមត្ថភាពរបស់គេធ្លាក់ចុះ ពីព្រោះខ្វះការហ្វឹកហាត់ដិតដល់ ប៉ុន្តែតែអ្វីៗបានវិលមកល្អប្រសើរ វិញ ហើយ។
កីឡាកររូបនេះ បាននិយាយថា វានឹងជាមហាកិត្តិយសដែលអាចតំណាងឲ្យប្រជាជនកម្ពុជាប្រមាណ១៦លាននាក់សម្រាប់កីឡាស៊ីហ្គេមនៅប្រទេសកំណើត។ វាពិតជាមានមោទនភាពក្នុងនាមកីឡាករម្នាក់ និងទទួលបានឱកាស។

ការចូលប្រឡូកក្នុងអាជីពប្រដាល់មិនមែនជារឿងចៃដន្យទេ ពីព្រោះឪពុករបស់ខ្លួនគឺលោក មាស វណ្ឌី ជាគ្រូបង្ហាត់ប្រដាល់សកលម្នាក់ ហើយបងប្រុសឈ្មោះ សៅ ដាវុធ ក៏ជាកីឡាករប្រដាល់បានឈ្នះជើងឯកថ្នាក់ជាតិដែរ។
លោកមាស វណ្ឌីបានទទួលមរណៈភាពប្រមាណជាមួយឆ្នាំមកហើយ ។លោកជាគ្រូបង្វឹកក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកបន្ទាប់មកក្លិបឃ្លាំងមឿងកីឡា។
កីឡាប្រដាល់សកលមិនមែនជាកីឡាពីដំបូងរបស់គេទេ តាមពិតទៅរូបគេបានចាប់ហាត់ប្រដាល់គុនខ្មែរមុនតាំងពីអាយុ១៤ឆ្នាំ។ ប្រសិនបើទទួលបានជោគជ័យក្នុងអាជីពប្រដាល់សកលដូចក្តីស្រមៃ រូបគេនឹងគិតបន្តក្តីស្រមៃ ក្លាយជាមន្ត្រីនាពេលអនាគត៕

អត្ថបទដែលជាប់ទាក់ទង