ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

២៥​នាក់​បាន​ស្លាប់​ នៅ​ក្នុង​អំពើ​ហិង្សា​ជម្លោះដីធ្លី​សហគមន៍​ នៅ​ភាគ​ខាងត្បូង​ប្រទេស​ស៊ូ​ដង់​

129

បរទេស៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា​ យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន​ ២៥​នាក់​បាន​ស្លាប់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ស៊ូ​ដង់​ បន្ទាប់​ពី​ក្រុម​យុវជន​មក​ពី​សហគមន៍​ចំនួន​ ០២​ ដែល​ស្ថិត​នៅ​ក្បែរ​គ្នា​ នៅ​ភាគ​ខាងជើង​របស់​ប្រទេស​នេះ​បាន​ប៉ះទង្គិច​គ្នា​ជុំវិញ​ខ្សែបន្ទាត់​ព្រំដែន​ខណ្ឌ​បែងចែក​សហគមន៍​។​

​អំពើ​ហិង្សា​បន្ត​កើត​មាននៅ​ក្នុង​ផ្នែក​មួយ​ចំនួន​នៅ​ភាគ​ខាងត្បូង​ប្រទេស​ស៊ូ​ដង់​ ជា​កន្លែង​ដែល​ការ​ប៉ះទង្គិច​គ្នា​ បង្ក​ដោយ​ជម្លោះ​ក្នុង​តំបន់​ជុំវិញ​បញ្ហា​តំបន់​វាលស្មៅ​សម្រាប់​សត្វពាហនៈ​ ប្រភព​ទឹក​ កន្លែង​ដាំ​ដុះ​ និង​ធនធាន​ផ្សេង​ទៀត​ ដោយ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​។​

​នយោបាយ​មិន​នឹងនរ​របស់​ប្រទេស​នេះ​ ជា​រឿយៗ​បាន​បង្ក​ឲ្យ​មាន​ជម្លោះ​ក្នុង​មូលដ្ឋាន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ ដែល​ធ្វើ​ឲ្យ​អំពើ​ហឹ​ង្សា​កើនឡើង​។​

​កាលពី​ថ្ងៃ​ចន្ទ​ នៅ​ក្នុង​ភាព​ចលាចល​ចុង​ក្រោយ​នេះ​ ក្រុម​យុវ​ជនប្រដាប់អាវុធ​មក​ពី​សហគមន៍​ Twic​ ក្នុង​រដ្ឋ​ Warrap​ នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ស៊ូ​ដង់​បាន​វាយប្រហារ​ប្រជាជន​នៅ​ទីប្រជុំជន​ Abyei​ ដែល​ស្ថិត​នៅ​ក្បែរ​នោះ​នៅ​តាម​ព្រំដែន​ ៕

អត្ថបទដែលជាប់ទាក់ទង