ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលឃាត់ខ្លួន ម្ចាស់អាជីវកម្មទូក-ដ ក្រោយមានហេតុការណ៍ លិចទូកស្លាប់កូនសិស្ស ១១នាក់

92

កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានថ្លែងថា ម្ចាស់អាជីវកម្មទូកដ ចំនួន ២នាក់ និងអ្នកបើកទូកដចម្លងម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់ កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបញ្ជាក់ថា ម្ចាស់អាជីវកម្មទូកដ ពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំណែកអ្នកបើកទូក-ដ កំពុងសម្រាកព្យាបាល ក៏ត្រូវឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីដូចគ្នា ដោយគ្មានការលើកលែងឡើយ។

អត្ថបទដែលជាប់ទាក់ទង