ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកការប្រកួតប៉េតង់ ជើងឯកជាតិឆ្នាំ២០២២

81

ភ្នំពេញ៖ថ្ងៃទី១៥តុលានេះការប្រកួតកីឡាប៉េតង់ជើងឯកជាតិបានចាប់ផ្ដើមប្រកួតហើយដែលតាមការគ្រោងទុកការប្រកួតនេះនឹងបញ្ចប់នៅថ្ងៃទី១៦តុលាស្អែកនេះ ។
ព្រឹត្តិការណ៍នេះមានកីឡាករ កីឡាការិនីគ្រូបង្វឹកចូលរួមចំនួន១២៧នាក់មកពីសមាគម ក្លិនចំនួន១៧ដែលក្នុងមានក្លិបចំនួន៧។កីឡាករកីឡាការិនីដែលចូលរួមប្រកួតនេះសុទ្ធតែជាជ័យលាភីលេខ១ និងលេខ២ដែលបានប្រកួតជម្រុះនៅតាមតំបន់ទាំង៥និង៤ស្ថាប័ន ។
វិញ្ញាសាដែលដាក់ឲ្យប្រកួតមានចំនួន៥ដែលប្រកួតតាមរូនឲបមន្ដវិលជុំ ។វិញ្ញាសាទាំង
៥នោះមានវិញ្ញាបុរាទល់បុរាម្នាក់ទល់ម្នាក់មាន១៧គ្រុមចែកចេញជា៤ពូលនិងមាន៣៦ប្រកួត
វិញ្ញាសានារីម្នាក់ទល់ម្នាក់មាន១៤ក្រុមចូលរួមដោយចែកចេញជា៤ពូលដែលមាន២៥ប្រកួត។
វិញ្ញាសាយុវជនអាយុលក្រោម១៨ឆ្នាំម្នាក់ទល់ម្នាក់មាន១៥ក្រុមចែកចេញជា៤ពូលមាន២៧ប្រកួត។វិញ្ញាសានារីអាយុក្រោម១៨ឆ្នាំម្នាក់ទល់ម្នាក់មាន១៣ក្រុមចែកចេញជា៤ពូលមាន២៣ប្រកួតនិងវិញ្ញាសា២នាក់ទល់២នាក់ដែលមាន១៥ក្រុមចូលរួមចែកចេញជា៤ពូលមាន២៧ប្រកួត ។

លោកសុខ សូកានដែលជាប្រធានសហព័ន្ធបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតប្រចាំឆ្នាំដ៏ធំនេះ ។
លោកបានមានប្រសាសន៍ថាសហព័ន្ធប៊ូលនិងប៉េតង់កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិ
រួចរាល់ទាំងការងារបច្ចេកទេសនិងការងាររៀបចំក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម
និង អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ទាំងហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួតនិងធនធានមនុស្សសុទ្ធតែបានត្រៀមរួចរាល់អស់ហើយ ។
ព្រឹត្តិការណ៍នឹងផ្ដល់ឧិ៍កាសដល់កម្ពុជាក្នុងការពង្រីកវិសាលភាពនៃស្មារតី។លើសពីកីឡា លើសពីការប្រកួតនិងលើសពីមេដាយ ឬុBeyorndThe Gamesក្រោមមូលបទ” បេះដូងលោតក្នុងចង្វាក់តែមួយ( Hearts Best inSync)”។គឺមិនត្រឹមតែយកកម្ពុជាមកលើកតម្កើងស៊ី
ហ្គេមនោះទេតែត្រូវយកស៊ីហ្គេមមកលើកតម្កើងកម្ពុជាដែលពោរពេញដោយសុខសន្ដិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍន៍លើគ្រប់វិស័យវិញ ៕

អត្ថបទដែលជាប់ទាក់ទង