ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនចូលរួមបើកព្រឹត្តិការណ៍Hun Sen-Cup

95

ភ្នំពេញ៖នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានអញ្ជើញប្រកាសជាផ្លូវការពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនឆ្នាំ២០២២នៅពហុកីឡដ្ឋានព្រីនស៍ក្រោមការរៀបចំសហព័ន្ធកីឡាបាល់ទះកម្ពុជា។
ព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវទីអូឡាយចេងឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា លោកជំទាវ ល្វីកា រ៉ូឌ្រីហ្គេសបារៀស ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា។

ព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចអគ្គមហាសេបតីតេជោហ៊ុន សែន
នេះក្រុមកីឡាបាល់ទះបញ្ជាការដ្ឋានកងអង្គរក្សឈ្នះក្រុមកីឡាបាល់ទះស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មំក្នុងលទ្ធផល៣សិតទល់១សិត។
ចំពោះការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាជាមួយក្រុមជម្រើសជាតិសឹង្ហបូរីនោះក្រុមកីឡាបាល់ទះជម្រើសជាតិកម្ពុជាបានទទួលជ័យជំនះលើក្រុមជម្រើសជាតិសិង្ហបុរីដោយលក្ខណៈបច្ចេកទេស២សិតទល់១សិត។
លោកបណ្ឌិតអាំងសិរីពិសិដ្ឋអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ប្រកួតនេះចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដែលមានក្រុមចូលរួមចំនួន ១១ក្រុម ប្រកួតនៅពហុកីឡដ្ឋានបាល់ទះព្រីនស៍ ក្នុងបរិវេណហ្គ្រេនភ្នំពេញ ។

ការប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បែងចែកចេញជា៤ពូល គឺក្រុមពូល A៖ក្រុមបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ក្រុមបាល់ទះសមាគម បាល់ទះវិសាខា និងក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងពូលB ក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស ក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងក្រុមបាល់ទះសមាគមបាល់ទះ ខេត្ត សៀមរាប។
ពូលC៖ក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ក្រុមបាល់ទះកូននាគឧត្តរនិងក្រុម
បាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុហើយពូលDក្រុមបាល់ទះសមាគមបាល់ទះក្រសួងមហាផ្ទៃនិងក្រុមបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងជាក្រុមមានសំណាងឡើងវគ្គ៨ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ៕

អត្ថបទដែលជាប់ទាក់ទង