ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមបាល់ទះជម្រើសជាតិគុយបា មកដល់កម្ពុជា

110

ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាលោកបណ្ឌិត អាំង សិរីពិសិដ្ឋ និងលោកជំទាវLiurka Rodríguez Barriosឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៦ខែតុលាឆ្នាំ២០២២នេះបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមបាល់ទះជម្រើសជាតិអាយុក្រោម២១ឆ្នាំគុយបានៅព្រលានយន្តហោះអន្តរភ្នំពេញដើម្បីការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិកម្ពុជា។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋបានមានប្រសាសន៍ថា ក្រុមបាល់ទះក្រោមអាយុ ២១ឆ្នាំ ប្រទេសគុយបាមកប្រទេសកម្ពុជាដើម្បីធ្វើការប្រកួតមិត្តភាពជាមួយក្រុមកីឡាបាល់ទះ
ជម្រើសជាតិកម្ពុជាតាមគម្រោងនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២០ខែតុលាឆ្នាំ២០២២នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ។
ការប្រកួតមិត្តភាពលើកនេះមានសារសំខាន់ណាស់សម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាកដើម្បីសិក្សាបច្ចេកទេស និងទិចនិកការប្រកួតពីក្រុមជើងខ្លាំងមកពីទ្វីបអាមេរិក។

យើងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមបាល់ទះជម្រើសជាតិប្រទេសគុយបានៅព្រលានយន្តហោះអន្តរភ្នំពេញយោងតាមអនុប្រសាសន៍រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ទ្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានល្អប្រសើរ ចំពោះលទ្ធផលចាញ់ ឬឈ្នះជារឿងផ្សេងដើម្បីកុំឲ្យអួបអោនប្រទេសរបស់យើង។
លោកអគ្គបន្តថាបន្ទាប់ពីបញ្ចប់បេសកកម្មការប្រកួតមិត្តភាពជាមួយប្រទេសសិង្ហបុរី
បានឡើយទោះបីយើងទទួលជ័យជម្នះក្នុងលទ្ធផល២ទល់១ក៏ដោយក៏យើងគិតថាក្រុមសិង្ហបុរីក៏ជាក្រុមជើងខ្លាំងមួយក្នុងចំណោមក្រុមជើងខ្លាំងផ្សេងទៀត។ការប្រកួតមិត្តភាពលើកនេះក្នុងនាមម្ចាស់មានការចំណេញច្រើនដូចជាបច្ចេកទេស និងទិចនិចជាមួយក្រុមកីឡាក្រៅប្រទេស ក៏ជាឳកាសមួយសម្រាប់ក្រុមកីឡាករបាល់ទះកម្ពុជាបញ្ចេញស្នាដៃនិងកែនូវចំណុចខ្វះខាតមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង