ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុន បូរ៉ាសម្លឹងឃើញកៅអីវគ្គពាក់កណ្ដាផ្ដាច់ព្រ័ត្រ

70

ភ្នំពេញ៖ព្រឹត្តិការណ៍ប្រកួតវិលជុំខ្សែក្រវាត់សម្ដេចពិជ័យសេនាទៀ បាញ់លើសង្វៀន
TV5យប់ថ្ងៃទី១៦តុលាអ្នកប្រដាល់ឃុន បូរ៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យបានសម្លឹង
ឃើញកៅអីសម្រាប់វគ្គពាក់កណ្ដាផ្ដាច់ព្រ័ត្រហើយបន្ទាប់ពីយកឈ្នះសូត្រវាសនាក្លិបបក្សីស្លាបដែកដោយពិន្ទុមកនោះ ។
មុនថ្ងៃប្រកួតមកដល់វាសនាបានបោះសំដីថាកុំថាឡើយត្រឹមឃុន បូរ៉ាទោះនរណាក៏គេ
មិនញញើតដែរឲ្យតែទម្ងន់ប៉ុនគ្នាតែឡើងដល់លើសង្វៀនគឺវ៉ៃទាំងអស់ ។សម្រាប់បូរ៉ាវិញគ្រាន់
តែញញឹមនិងតបវិញថាគេនឹងវ៉ៃឲ្យអស់ពីសមត្ថភាព ។

កាលប្រកួតលើកទី១វាសនាបានផ្ដួលពុទ្ធសំ បូរក្លិបពុទ្ធសេរីវង្សដោយជង្គង់នៅទឹកទី៣
ឯបូរ៉ាវិញបានយកឈ្នះគង់ ហ៊ូវក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបដោយពិន្ទុ ។វាសនាធ្លាប់ប្រើ
ជង្គង់ផ្ដួលគូប្រកួតតែពេលជួបបូរ៉ាគេបែរជាត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី១ដោយសារតែជង្គង់របស់់បូរ៉ាវិញ ។
ទោះជាយ៉ាងណាក៏អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នារហូចប់ទឹកទី៥ដោយបូរ៉ាឈ្នះពិន្ទុលើវាសនា ។ឃុន បូរ៉ា២ប្រកួតបានទទួលជ័យជំនះទាំង២ប្រកួតក្នុងខណៈដែលវាសនា២ប្រកួតឈ្នះ១ប្រកួតនិងចាញ់១ប្រកួត ។
ប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់នេះដែរអ្នកប្រដាល់គង់ ហ៊ូវប្រកួតចាញ់ពិន្ទុពុទ្ធ សំបូរ
ទាំងមិនអស់ចិត្ត ។សំបូរ២ប្រកួតចាញ់មួយប្រកួតឈ្នះមួយប្រកួតចំពោះគង់ ហ៊ូវវិញ២ប្រកួតចាញ់ទាំង២ប្រកួត ។

ចំពោះការប្រកួតជាលក្ខណៈអន្តរជាតិវិញនោះឡៅ សៃណេតក្លិបទីបញ្ជាការដ្ឋានទ័ព
ពិសេសបានផ្ដួលអ្នកប្រដាល់ម៉ាឡេស៊ីLWANនៅទឹកទី១ ។អ្នកប្រដាល់ព្រហ្ម សំណាងក្លិបថ្នល់
ទទឹងគុនខ្មែរប្រើជង្គង់ហោះផ្ដួលអ្នកប្រដាល់ថៃDan Kaosanឲ្យសន្លប់នៅទឹកទី១។ការប្រកួត
រវាងអ្នកប្រដាល់រួមជាតិវិញនោះមិត្ត រមលីក្លិបមេសថ្ងកខេត្តស្វាយរៀងឈ្នះម៉ៅ សុធាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យដោយពិន្ទុ ៕

អត្ថបទដែលជាប់ទាក់ទង