ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម កែប ជុតិមា អញ្ជើញដឹកនាំកិច្ចប្រជុំ អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម សម្រាប់ត្រៀមចូលរួម មហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា(AIPA)​ លើកទី៤៣

34

ភ្នំពេញ៖ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដើម្បីពិនិត្យពិភាក្សាអំពីវឌ្ឍនភាពការងារលើផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់សម្រាប់មហាសន្និបាតលើកទី៤៣ នៃអន្តរសភាអាស៊ាន (អាយប៉ា-AIPA) ដើម្បីធានាឲ្យកិច្ចប្រជុំមហាសន្និបាតលើកទី៤៣ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ នៅខែវិច្ឆិកា ឆ្នាំ២០២២​ខាងមុខនេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា និងតំណាងក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីបច្ចេកទេសមួយចំនួនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង