ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៊ី ឈ្នះអេហ្ស៊ីប ៣-១ មាន៦ពិន្ទុក្នុងពូលA កក់កៅអីវគ្គ១៦ក្រុម

138

ម៉ូស្គូ៖ ក្រុមបាល់ទាត់របស់ម្ចាស់ផ្ទះរុស្ស៊ី បំបាក់អេហ្ស៊ីប ៣-១ ហើយបានកក់កៅអីឡើងទៅវគ្គ១៦ក្រុម World Cup 2018 ប្រចាំពូល A។

គ្រាប់ទី១ របស់រុស្ស៊ីកើតឡើងនៅនាទីទី៤៧ ។ គ្រាប់ទី២ ធ្វើបានសម្រេចនៅនាទី៥៩ និងគ្រាប់ទី៣ កើតឡើងនៅនាទីទី៦២ និង១គ្រាប់របស់ក្រុម អេហ្ស៊ីប កើតឡើងនៅនាទីទី៧៣ ដោយបាល់ពិន័យប៉េណាល់ទី ១១ម៉ែត្រ ទាត់ដោយ Mohamed Salah។ ការប្រកួតនេះធ្វើឡើងនៅក្នុងកីឡដ្ឋាន Saint Petersburg Stadium ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណ ៦៤៤៦៨នាក់។

នេះជាជ័យជម្នះលើកទី២ របស់រុស្ស៊ី បន្ទាប់ពីបំបាក់អារ៉ាប៊ីសាអូឌីត ៥-០ កាលពីថ្ងៃបើកឆាក ក្នុងនាមជាក្រុមរកបាន ៦ពិន្ទុពេញ ដោយនៅសល់១ប្រកួតទៀតត្រូវជួបអ៊ុយរូហ្គាយនៅថ្ងៃទី២៨ ខែមិថុនា៕

 

អត្ថបទដែលជាប់ទាក់ទង