ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆាបឆេះ ផ្ទះ​មួយកន្លែង​ នៅសង្កាត់និរោធ​ បំផ្លាញអស់សម្ភារៈមួយចំនួន

89

រាជធានីភ្នំពេញ​៖​ អគ្គិភ័យបានឆាបឆេះផ្ទះ​ មួយកន្លែង ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ៨និង៣០នាទី ថ្ងៃពុធ ៣កេីត ខែកត្តិក​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែវិចិ្ឆកា​ ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចផ្ទះលេខ១១៧ ភូមិតាងៅ​សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ​ គឺបណ្តាលមកពីការ​ បញ្ចូលកង់អាគុយ​ផ្ទុះលេីអាកុល​បង្ករជាអគ្គិភ័យ​ នឹងធ្វើឲ្យខូចខាតឆេះសម្ភារៈ កែសម្ផស្សក្នុងបន្ទប់​ ទំហំ​ ៤ម៉ែត្រ​ x ១៤ម៉ែត្រ​ អស់ចំនួន​ ១បន្ទប់​ នឹងពុំបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។

នៅវេលាម៉ោង​ ៩និង០០នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រ គូប, រថយន្តជំនួយមកពីរថយន្តសាលាខណ្ឌ​ ចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក​ និងរថយន្តរបស់បុរី​ ប៉េង​ ហួត​ បឹងស្នោ ចំនួន​ ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០១ឡាន​ ស្មេីរនឹង​ ១០ម៉ែត្រគូប​៕

អត្ថបទដែលជាប់ទាក់ទង