ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ស្រុកបាភ្នំស្នើឲ្យអាជ្ញាធរជួយធ្វើអត្ដសញ្ញាណបណ្ណឲ្យបានលឿន និងការពារសន្ដិសុខសុវត្ដិភាព ភូមិ ឃុំឲ្យបានល្អ

38

ព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ០៤រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២
នេះ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ អញ្ជើញដឹកនាំវេទិកាសាធារណៈជាមួយប្រជាជននៅភូមិស្នែរាន ក្នុងឱកាសនោះ
ប្រជាពលរដ្ឋ ស្រុកបាភ្នំស្នើឲ្យអាជ្ញាធរជួយធ្វើអត្ដសញ្ញាណបណ្ណឲ្យបានលឿន និងការពារសន្ដិសុខសុវត្ដិភាព ភូមិ ឃុំឲ្យបានល្អ. វេទិការនេះ ក្នុងគោលបំណង
ដើម្បីសំណេះសួរសំណាលសុខទុក្ខ ស្វែងយល់បញ្ហាប្រឈម និងសំណូមរពរនានា។
លោក មេឃុំ ណុប ចឹក បានបង្ហើបឲ្យដឹងថា ភូមិស្នែរាននឹងទទួលបានផ្លូវបេតុងប្រវែងជាង១.០០០ម៉ែត្រ ហើយពីភូមិស្វាយតានីទៅភូមិតាម៉ាក៏ទទួលផ្លូវបេតុងដែរក្នុងគម្រោងផែនការអភិវឌ្ឍន៍ឃុំ ចំណែកឯ កន្លែងផ្សេងៗមួយចំនួនទៀតស្ថិតក្នុងគម្រោងរបស់មន្ទីរជំនាញដែលជាអ្នកធ្វើផ្ទាល់។

លោក អ៉ីវ លាង បានសំដែងការចូលរួមសប្បាយជាមួយបងប្អូនដែលទទួលបាននូវសមិទ្ធផលថ្មីសម្រាប់ឃុំ ជាពិសេសថ្ងៃនេះសម្រាប់អ្នកភូមិស្នែរានតែម្តង។
លោកបានបន្តទៀតថា បងប្អូនសូមកុំច្រណែនគ្នា ថ្នាំងថ្នាក់ជាមួយអាជ្ញាធរ រឿងមិនសប្បាយកាត់ចោល ទុកតែរឿងល្អដោយសារការអភិវឌ្ឍន៍មានជាកន្សោមអាទិភាពមុន និងក្រោយ តែគង់តែទទួលបានទាំងអស់គ្នាទេ ។
លោកបានបន្តថា ពេលនេះ កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ជាមុខមាត់មហាកិត្តិយស ដែល ប្រទេសមហាអំណាចជាច្រើនបានចូលរួម នោះដោយសារកម្ពុជាមានសុខសន្តិភាព ហេតុនេះសូមបងប្អូនចូលរួមការពារទាំងអស់គ្នា ដើម្បីថែរក្សា និងបន្តការអភិវឌ្ឍជាលំដាប់ទៅមុខ។
លោល បានជំរុញ បងប្អូនដែលមានលទ្ធភាពឲ្យចេះជួយគ្នា ទៅចុះឈ្មោះបោះឆ្នោត ធ្វើអត្តសញ្ញាណប័ណ្ណ សូមឲ្យមានការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ ការសន្យាប្រជាភិថុតិ និងសូមចូលរួមរាយការណ៍ ករណីហេតុការណ៍នានា បានដឹងឬជួបបញ្ហាប្រឈមសុំរាយការណ៍មកភូមិឬឃុំ។

ជាមួយនេះ លោកបានជំរុញ ឲ្យអាជ្ញាធរ ឃុំ-ភូមិ កុំឲ្យមានការ រើសអើង ចំពោះគ្នា ធ្វើតែអំពើល្អ និងប៉ុស្តិ៍ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាន់តែមានប្រសិទ្ធិភាព។
ក្នុងឱកាសនោះ លោក បានផ្តល់ជូនតាមសំណើសុំនូវភ្លើងសូឡាបានចំនួន១៣អំពូល ដើម្បីបម្រើបំភ្លឺតាមដងផ្លូវក្នុងភូមិ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង