ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន ជនបរទេស៦នាក់ ពាក់ព័ន្ធករណី បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់

142

កោះកុង៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទីយប់ កម្លាំងអន្តោប្រវេសន៍ខេត្ត កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចុះបង្ក្រាបបទល្មើសជាក់ស្ដែង ករណីបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់ នៅក្រុងខេមរភូមិន្ទ ។

ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានធ្វើតាមបណ្តឹងរបស់ឈ្មោះ Ong Tun Chyian ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិម៉ាឡេស៊ី ក្រោយទទួលបានបណ្តឹងភ្លាមសមត្ថកិច្ចបានចុះបង្ក្រាប និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៦ នាក់ រួមមាន ៖
១/ឈ្មោះ Deng Chentao ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន
២/ឈ្មោះ Yoo Shu Xin ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិម៉ាឡេស៊ី
៣/ឈ្មោះ Lim Mun Hong ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិម៉ាឡេស៊ី
៤/ឈ្មោះ Zhang Manning ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិចិន
៥/ឈ្មោះ Luo Liangliang ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន
៦/ឈ្មោះ Huang Shikun ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន ។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង