ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌកំបូលប្រជុំពិនិត្យពិភាក្សាអំពីការ ដោះស្រាយសំណើរនិង សំណូមពររបស់ប្រជាពលរដ្ឋ

38

 

ភ្នំពេញ៖នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌកំបូលបានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីការដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលេីកឡេីងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០២២ នៅក្នុងសង្កាត់ចំនួន៣ គឺសង្កាត់កន្ទោក សង្កាត់ភ្លេីងឆេះរទេះ និងសង្កាត់ប្រទះឡាង ក្រោមអធិបតីភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល។

កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ តំណាងអធិការដ្ឋាននគរបាលខណ្ឌ តំណាងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធានការិយាល័យចំណុះសាលាខណ្ឌ តំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពោធិ៍សែនជ័យ តំណាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តំណាងអគ្គិសនីកម្ពុជា តំណាងក្រុមហ៊ុនប្រមូលសំរាម MIZUDA លោកចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល លោក/លោកស្រីប្រធានភូមិ អនុប្រធានភូមិ និងសមាជិកភូមិ នៃសង្កាត់កន្ទោក សង្កាត់ភ្លេីងឆេះរទេះ និងសង្កាត់ប្រទះឡាង សរុប ១០០នាក់។

មន្ត្រីសាលាខណ្ឌឱ្យដឹងថា៖តាមរយៈកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌកំបូលបានជម្រាបដល់សង្កាត់ទាំង៣ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខណ្ឌ និងលទ្ធផលនៃការដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ កន្លងមក ព្រមទាំងទទួលយកនូវសំណើ សំណូមពរបន្ថែមទៀត ដើម្បីរួមគ្នាបន្តដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង