ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថខេត្ត បញ្ជូនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវ: លើអនីតិជនទៅតុលាការ

41

 

បន្ទាយមានជ័យ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីឈ្មោះ ឈ.ថ.វ ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាជីដូនកុមារីរងគ្រោះ￸ឈ្មោះ￸ ទ.វ.ណ អាយុ៤ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយចៅស្រីរបស់គាត់បានរៀបរាប់ប្រាប់គាត់ថា ពូដែន បានយកទឹកមាត់លៀបលើប្រដាប់ភេទខ្លួនហើយយកម្រាមដៃសូកចូលក្នុងប្រដាប់ភេទបណ្ដាលឱ្យឈឺទៀតផង ។

ក្រោយពីទទួលបានពា្យបណ្ដឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លនជនសង្ស័យឈ្មោះ￸ ណូ ដែន ភេទប្រុស អាយុ៤២ឆ្នាំ នៅចំណុចផ្សារអគ្គ: ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៩និង៣៩នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយនាំមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ជនសង្ស័យរូបនេះ￸ក្រោយពីកម្លាំងជំនាញសួរនាំរួចបានឆ្លើយសារភាពថា នៅវេលាម៉ោង២១និង៤០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ រូបខ្លួនពិតជាបានធ្វើសកម្មភាពយកចង្អុលម្រាមដៃខាងស្ដាំសូកចូលក្នុងប្រដាប់ភេទកុមារីរងគ្រោះ￸ពិតប្រាកដមែន ដោយខ្លួនមានឱកាសពេលកុមារីរងគ្រោះ￸ចូលមកលេងក្នុងផ្ទះរបស់ខ្លួន ។

ក្រោយពីស្តាប់ការរៀបរាប់របស់កុមារីរងគ្រោះ￸ និងតាមការស្ដាប់ចម្លើយរបស់ជនសង្ស័យ និងតាមការធ្វើកោសលវិច្ច័យរបស់នីតិពេទ្យផងនោះ￸ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនការបង្ក្រាបករណីខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ បច្ចុប្បន្ន ជនសង្ស័យឈ្មោះ￸ ណូ ដែន ត្រូវបានកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តផ្ដន្ទាទោសតាមច្បាប់ហើយនៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ￸ ៕

អត្ថបទដែលជាប់ទាក់ទង