ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រីម្នាក់ ត្រូវឃាតករប្លន់សម្លា.ប់

208

ភ្នំពេញ៖ ស្ត្រីម្នាក់ ត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្លន់សម្លា.ប់យកគ្រឿងមាសអស់ ៤ជី និងលុយមួយចំនួន។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលស្ថិតនៅត្រង់ចំណុចកណ្តាលវាលស្រែ ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពស្ត្រីខាងលើនេះមានឈ្មោះ ម៉ៅ អិត ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្បែរចំនុចកើតហេតុខាងលើ។
យោងតាមប្រភពព័ត៍មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុប្រហែលម៉ោង៦ព្រឹកមិញ នេះស្ត្រីរងគ្រោះខាងលើបានជិះកង់ទៅបើកទឹកដាក់ស្រែ ទើបអ្នកភូមិប្រះឃើញស្ត្រីខាងលើនេះដេកស្លាប់ក្បែរមាត់ស្រះផ្លូវទៅស្រែរបស់គាត់ ហើយក៏បាននាំគ្នារាយការណ៍ជូនសមត្ថកិច្ច។

ក្រោយពេលកម្លាំងប៉ុស្តិនគរបាលសង្កាត់ទៀនបានទទួលបានព័ត៍មានថាមានករណីប្លន់សម្លាប់ស្ត្រីខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចបានយកខ្សែហ៊ុំព័ទ្ធទីតាំងកើតហេតុខាងលើនិងបានរាយការណ៍បន្តទៅជំនាញនគរបាលខណ្ឌដង្កោនិងខាងការិយាល័យបច្ចេកទេសកោសល្យវិច័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើការពិនិត្យសពដោយសមត្ថកិច្ចបានបញ្ជាក់ថាករណីខាងលើជាករណីប្លន់យកទ្រព្យសម្បត្តិដោយជនសង្ស័យបានវាយច្របាច់ក ប្លន់យកជញ្ជៀនមាសជំរៀកផ្តៅទំងន់៣ជី និងក្រវិលមានចំនួន១ជី រួមនិងលុយ៤០ម៉ឹនសម្រាប់ទុកទិញជីដាក់ស្រែផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវជុំវិញករណីប្លន់សម្លាប់ស្ត្រីខាងលើនេះដើម្បីស្រាវជ្រាវវែកមុខឃាតករមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង