ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញគ្រឿងញៀនជាង ២០០គីឡូក្រាម នៅលើ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ក្រោយជូបគ្រោះថ្នាក់ចរារចរណ៍

68

ភ្នំពេញ ៖ ជនល្មើស២នាក់បានយករថយន្ត១គ្រឿង ម៉ាក ISUZU ពណ៌ត្រេអ៊ី ផ្លាកលេខ ខេមរភូមិន្ទ០២ ២-១៤១៥ (រថយន្តជន ល្មើស) បុកជាមួយរថយន្ត ០២គ្រឿងទៀតម៉ាក TOYOTA PRUIS ពណ៌ស ផ្លាកលេខ ភ្នំពេញ ២AL-១២៣៥ និងម៉ាក HONDA CRV ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ ២H-៧៦៩៩ បណ្តាលឲ្យរថយន្តល្មើសខាងលើដាច់កង់មុខទៅមុខមិនរួចហើយជនសង្ស័យមានបក្សពួកម្នាក់បើករថយន្ត១គ្រឿងរំដោះគេចខ្លួនបាត់ទៅហើយសមត្ថកិច្ចកំពុងធ្វើការល្បាតប្រទះឃើគបង្កការភ្ញាក់ផ្អើលចុះមកពិនិត្យប្រទះឃើញរថយន្តបង្កហេតុគ្រោះដឹកគ្រឿងញៀនសោះ កាលវេលាម៉ោង១១និង០៥នាទី យប់ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅចំណុចមុខច្រកចូលលំនៅដ្ឋានវាលស្បូវ ផ្លូវ ជាតិលេខ១ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

លោក ឡូ ភារម្យ អធិការរងប្រឆាំងគ្រឿងញៀន ខណ្ឌច្បារអំពៅបានប្រាប់អោយដឹងថាកម្លាំងផ្នែកជំនាញសហការជាមួយប៉ុស្តិ៍រដ្ឋបាលធ្វើការល្បាតក្នុងភូមិសាស្រ្តដើម្បីបង្ការនិងទប់ស្កាត់បទល្មើសផ្សេងៗហើយក៏មកដល់ចំណុចខាងលើជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត១គ្រឿង ម៉ាក ISUZU ពណ៌ត្រេអ៊ី ផ្លាកលេខ ខេមរភូមិន្ទ០២ ២-១៤១៥ (រថយន្តជន ល្មើស)បើកបរបុរស២នាក់មិនដឹងថាជនបរទេសឬជនជាតិខ្មែរទេនេះយោងតាមប្រពភព័ត៍មានប្រជាពលរដ្ឋថារថយន្តធ្វើដំណើរពីខេត្តតាមផ្លូវជាតិលេខ១ចូលមកក្រុងភ្នំពេញក្នុងទិសដៅពីកើតទៅលិចមកដល់បានបុករថយន្តតូយ៉ូតាព្រុសបើកឆ្លងផ្លូវហើយរថយន្ត១គ្រឿង ម៉ាក ISUZU ពណ៌ត្រេអ៊ី ផ្លាកលេខ ខេមរភូមិន្ទ០២ ២-១៤១៥ (រថយន្តជន ល្មើស)បានបុករថយន្តព្រុសរួចរថយន្ត ខេមរភូមិន្ទបន្តបុករថយន្តម៉ាកហុងដាCRVដែលធ្វើដំណើរពីខេត្តទទៅភ្នំពេញ១គ្រឿងទៀតបណ្ដាលរងការខូចខាតសរុប៣គ្រឿងភ្លាមៗមានបុរស២នាក់បើករថយន្តខេមរភូមិន្ទបង្កហេតុគ្រោះថ្នាក់បើកទ្វារថយន្តចុះមកទាំង២នាក់មានអាការ:ភ័យចុចទូរស័ព្ទស្រាប់តែមានរថយន្ត១គ្រឿងទៀតបើកមកដល់កន្លែងកើតហេតុហើយបុរស២នាក់រត់ឡើងរថយន្តបើកគេចទៅបាត់ទើបសមត្ថកិច្ចយើងមកដល់ចុះត្រួតពិនិត្យនៅក្នុងរថយន្ត ខេមរភូមិន្ទឃើញមានបាវការ៉ុងចំនួន៦មានការសង្ស័យបើកទ្វារទើបដឹងថាបាវការ៉ុងសុទ្ធតែថ្នាំក្រាមសថ្លាសង្ស័យមានសារធាតុញៀន ។ ក្រោយពីចុះមកដល់កន្លែងកើតហេតុបានរាយការណ៍ទៅលោក ម៉ៅ សឿត អធិការខណ្ឌដើម្បីសុំគោលការណ៍ថ្នាក់លើកចាត់ការបន្ត ចំណែករថយន្តជនរងគ្រោះ២គ្រឿងដែលរងការខូចខាតមិនប្ដឹងផ្ដល់ទាមទារសំណងថ្លៃជួសជុលដោយឃើញជាក់ស្ដែងរថយន្តបង្កបទល្មើសជួញដូរគ្រឿងញៀនសុខចិត្តប្រគល់រថយន្តបង្កអោយទៅសមត្ថកិច្ចស្រាវជ្រាវរកជនល្មើសមកដាក់ទោសទណ្ឌតាមផ្លូវហើយជនរងគ្រោះក៏សប្បាយចិត្តដែរទោះការខូចខាតរថយន្តគាត់២គ្រឿងដោយបានចូលរួមការពារទប់ស្កាត់គ្រឿងញៀនមិនបានចូលទៅដល់ក្នុងរាជធានីភ្នំពេញកុំអីវាបំផ្លាញសង្គមជាតិយើងជាមិនខាន ។

សមត្ថកិច្ចបញ្ជាក់ថាលុះដល់ព្រឹកថ្ងៃទី១៤ ខែឆ្នាំដដែលសហការជាមួយផ្នែកការិយាល័យប្រឆាំងគ្រឿងញៀនស្នការដ្ឋានរាជធានីភ្នំពេញនិងលោកគល់ យី ស្នងការរង បានបើកបាវការ៉ុងមានកេះចំនួន៦ក្នុងនោះមាន២០០ដុំស្មើ២០០គីឡូក្រាមហើយជាប្រភេទក្រាមសថ្លាសង្ស័យមានសារធាតុញៀនបានបញ្ជូលទៅការិយាល័យដើម្បីស្រាវជ្រាវតាមផ្នែកជំនាញចាត់ការតាមផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង