ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌចំការមន ចុះត្រួតពិនិត្យទីតាំង ដីឡូតិ៍មួយកន្លែង ស្ថិតក្នុងសង្កាត់បឹងត្របែក រកមិនឃើញថា មានលេងល្បែងអាប៉ោង

46

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៦រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានការបញ្ជាផ្ទាល់ពីលោក កៀង ល័ក្ស អភិបាល នៃគណៈអភិបាលខណ្ឌចំការមន លោក ម៉ៅ បូណែត អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងដីឡូតិ៍លេខ២០ ស្ថិតនៅភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកចៅសង្កាត់រងទី២ សង្កាត់បឹងត្របែក, លោកជំនួយការកងរាជអាវុធហត្ថខណ្ឌចំការមន, មន្ត្រីប៉ុស្តិ៍នគរបាលនគរបាលរដ្ឋបាលបឹងត្របែក, លោកប្រធានភូមិ៨ និងមន្ត្រីពាក់ព័ន្ធ ។

នៅពេលក្រុមការងារបានចុះដល់ទីតាំង និងត្រួតពិនិត្យឃើញថា ពុំមានបង្កប់ល្បែងស៊ីសង (អាប៉ោង) ដូចដែលសារព័ត៌មានមួយចំនួន បានចុះផ្សាយកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នោះទេ ក្រុមការងារឃើញមានតែបន្ទប់ទំនេរចំនួន ០៣បន្ទប់តែប៉ុណ្តោះ ។

បន្ទាប់ក្រុមការងារបានណែនាំដល់ម្ចាស់ទីតាំង មិនឱ្យមានការលេងល្បែងស៊ីសងភ្នាល់ដាក់លុយដាច់ខាត ៕

អត្ថបទដែលជាប់ទាក់ទង