ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉ោ ភារិទ្ធប្រកាសរក្សាតំណែង ជាម្ចាស់មេដាយមាស នាឆ្នឈ២០២៣បន្តទៀត

66

ភ្នំពេញ៖អ្នកប្រដាល់គុនខ្មែរប៉ោភារិទ្ធដែលគេស្គាល់ជាទូទៅថាយ៉េនឌីណាដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមបានប្រកាសថាស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះគេនឹងរក្សាតំណែងជាម្ចាស់មេដាយមាសម្ដងទៀតឲ្យទាល់តែបាន។
ជើងខ្លាំងរូបនេះបានឲ្យដឹងថាបច្ចុប្បន្នសមត្ថភាពរបស់ខ្លួនមានការវិវឌ្ឍល្អជាងស៊ីហ្គេមនៅវៀតណាម។ បើនិយាយពីការហ្វឹកហាត់វិញ តាំងពីត្រឡប់ពីស៊ីហ្គេមនៅវៀតណាមមក គឺបន្តប្រឹងប្រែងជាប់រហូត មិនដែលបានសម្រាកទេ ដូច្នេះទើបសមត្ថភាពមានការកើនឡើង។
អ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អរូបនេះបានបញ្ជាក់ថាស៊ីហ្គេមនៅកម្ពុជារូបគេនឹងធ្វើឲ្យ
បានល្អជាងកាលប្រកួតនៅវៀតណាមព្រោះថាកាលនៅវៀតណាមអាកាសធាតុវាត្រជាក់ខ្លាំង។

នៅយើងឆ្នាំក្រោយនេះរូបគេនឹងប្រឹងយកមេដាយមាសជូនជាតិឲ្យបាន។សម្រាប់ក្ដីសង្ឃឹម
ក្នុងការយកមេដាយមាសនេះដែរភារិទ្ធរំពឹង ៨០% ព្រោះថា យើងធ្វើជាម្ចាស់ផ្ទះ ហេតុនេះ យើងមានកម្លាំងចិត្តកាន់តែខ្លាំងជាងវ៉ៃនៅវៀតណាម។
គួររម្លឹកថាជើងខ្លាំងគុនខ្មែរប៉ោភារិទ្ធដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិអូឡាំពិក។កីឡាកររូបនេះជាកូនសោរដ៏សំខាន់ម្នាក់ដែររបស់កម្ពុជា ក្នុងការប្រជែងយកមេដាយមាសជូនជាតិ នាស៊ីហ្គេមឆ្នាំ២០២៣។
ប៉ោភារិទ្ធជាអ្នកប្រដាល់ដែលប្រើនូវភាពវាងវៃដើម្បីយកឈ្នះគូប្រកួត។គូប្រកួតដែលមានជំនាញក្នុងការវ៉ៃក្នុងស្ថានភាពចង្អៀតនោះគេមិនឲ្យគូប្រកួតចូលកៀកគេបានឡើយ។គេ
ជាអ្នកប្រដាល់មួយរូបដែលកម្រនឹងត្រូវគូប្រកួតវាយឲ្យរបួសណាស់៕

អត្ថបទដែលជាប់ទាក់ទង