ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រកួតកីឡាជាតិលើកទី៣ នឹងមានការសាកល្បងចំនួន២លើក

109

ភ្នំពេញ៖ការប្រកួតកីឡាជាតិលើកទី៣ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២១ដល់៣០វិច្ឆិកានោះនឹងមានការសាកល្បងចំនួន២លើក ។
លោកបណ្ឌិតថោងខុនអនុប្រធានអចិន្ដ្រៃយ៍CAMSOCនិងCAMAPGOCនិងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)នៅព្រឹកថ្ងៃទី១៤ខែវិច្ឆិកាម្សិលម៉ិញនេះបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបើក-បិទ ការប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ។
ពិធីបើកនិងបិទជាកត្តាសំខាន់ដែលអង្គប្រជុំបានយកចិត្តទុកដាក់ខ្លាំង ។ពិធីបើកនិង
បិទដែលធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោនោះនឹងមានការសាកល្បងចំនួន២លើកដែលលើកទី១ធ្វើនៅថ្ងៃទី១៩និងលើកទី២ថ្ងៃទី២០វិច្ឆិកា។
កិច្ចប្រជុំនេះ មានភាគីពាក់ព័ន្ធជាច្រើនចូលរួម រួមមានលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងសាលារាជធានីភ្នំពេញ ភាគីទីតាំងរៀបចំ និងអាជ្ញាធរពាក់ព័ន្ធ។ក្នុងកិច្ចប្រជុំនេះមានការបែងចែកការងារជាក្រុមតូចៗដើម្បីពិនិត្យវឌ្ឍនភាពការងារនិងធានាឲ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍តេស្ដសាកល្បង នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និង NOCC មានប្រសាសន៍ថា ពិធីបើកកីឡាជាតិនិងកីឡាជនពិការជាតិនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ នេះគឺជាការផ្ដល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ហើយក៏ជាការជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្ត
ទុកដាក់ ដើម្បីជំរុញឲ្យការរៀបចំដំណើរការដោយរលូន និងទទួលបានជោគជ័យ។

ការរៀបចំត្រូវមានសណ្ដាប់ធ្នាប់និងសុវត្ថិភាពហើយការចូលរួមត្រូវមានការចាត់តាំង
ត្រឹមត្រូវ ជាក់ស្ដែងមានសិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណជាង ៤ម៉ឺននាក់ នឹងត្រូវចូលរួមពិធីបើកខាងលើ។ ដូច្នេះ ការរៀបចំ ត្រូវមានភាពហ្មត់ចត់បំផុត។ រីឯការរៀបចំតុបតែងនូវប្រព័ន្ធភ្លើងតន្ដ្រីកាំជ្រួចក៏ដូចជាការសម្ដែងកំពុងធ្វើការហាត់សមទៀតផង ដោយមានមនុស្សចូលរួមសម្ដែងប្រមាណជាង ២ពាន់នាក់ ក្នុងនោះជាង ១ពាន់នាក់ គឺជាកម្លាំងនាយកដ្ឋានអង្គរក្ស។
លោកចំរើនបន្ដថាកិច្ចប្រជុំនេះយើងបានផ្ដល់នូវព័ត៌មានជាច្រើនហើយតាមបទពិ
សោធន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតថោងខុនគឺបានណែនាំច្រើនណាស់ក្នុងការរៀបចំពិធីបើកបិទពិសេសគឺសុវត្ថិភាពនិងការធ្វើឲ្យទស្សនីយភាពមានលក្ខណៈពិសេសនិងអស្ចារ្យនៅក្នុងពិធីបើកបិទរបស់យើង»។ចំពោះការងារសន្ដិសុខសណ្ដាប់ធ្នប់រួមទាំងចំណតយានយន្ត ច្រកចេញ-ចូល ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង