ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯ.ឧឃួង ស្រេង ចែករំលែកភាពជោគជ័យ ពីការចូលរួមរៀបចំ កិច្ចប្រជុំអាស៊ាន ដល់ក្រុមប្រឹក្សារាជធានីភ្នំពេញ

35

 

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ពន្ធ័ទើបបានបញ្ចប់នៅថ្ងៃទី១៤វិច្ចិកាឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដឹកនាំកិច្ចប្រជុំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ប្តូរវេននៅឆ្នាំ២០២២នេះ បានទទួលជោគជ័យយ៉ាងធំធេង និងបានធ្វើឲ្យកិត្យានុ ភាពរបស់កម្ពុជាកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិ និងជាកិត្តិយសដ៏ធំសម្បើមសំ រាប់ប្រជាជនកម្ពុជាទាំងមូល។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ នាព្រឹកថ្ងៃទី១៥វិច្ឆិកា ឯ.ឧម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបាន ព្រឹត្តិការណ៏ជាតិ និងអន្តរជាតិនៅរាជធានីភ្នំពេញក្នុងអំឡុងខែតុលា និងខែវិច្ឆិកា ឆ្នាំ២០២២នេះ បានធ្វើឲ្យិពិភពលោកសម្លឹងមើលមកកម្ពុជាជាប្រទេសតូច តែមានសមត្ថភាពខ្ពស់ក្នុងដំណើរការរៀបចំកិច្ចប្រជុំធំៗជាច្រើនក្នុងនាមប្រធានអា ស៊ាន និងធ្វើជាម្ចាស់ផ្ទះធានាសន្តិសុខ សុវត្ថិភាព ការពារមេដឹកនាំកំពូលៗលំដាប់ពិភពលោកបានយ៉ាងល្អប្រសើរ រួមទាំងការរៀបចំកែលំអរសោភណ្ឌភាព ហេដ្ឋារចនាសម្ពន្ធ័ក្នុងរាជធានីភ្នំពេញឲ្យស្រស់បំព្រងដើម្បីទទួលស្វាគមន៏ប្រតិភូ សំរាប់កិច្ចប្រជុំកំពូលអាស៊ានផងដែរ។ នាឧិកាសនោះ ឯ.ឧឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចែករំលែកនូវភាពជោគជ័យក្នុងការចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ព្រមទាំងកិច្ចប្រជុំកំពូលពាក់ ពន្ធ័របស់រាជធានីភ្នំពេញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯ.ឧបន្តថា៖យើងបាន
ទទួលប្រតិភូប្រទេសមហាអំណាច និងបានផ្តល់កិច្ចការពារសុវត្ថិភាពជូនប្រតិភូ ដោយយើងទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូសន្ទនាពីការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាន បានល្អប្រសើរ។នេះជាកិត្តិយសដ៏ធំធេង សំរាប់កម្ពុជា និងសំរាប់រាជធានីភ្នំពេញផងដែរ។ ឈ្លៀតក្នុងឧិកាសនោះដែរ ឯ.ឧឃួង ស្រេង ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់កងកំលាំង ប្រដាប់អាវុធគ្រប់ប្រភេទ,មន្ត្រីរាជការ,អង្គភាព មន្ទីរ ស្ថាប័ន អាជ្ញាធរដែនដី ពិសេសគឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញដែលបានរួម ចំណែកធ្វើអោយកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក្នុងនាមជាប្រធានអាស៊ានប្តូរវេនឆ្នាំនេះប្រព្រឹត្ត ទៅយ៉ាងរលូន និងជោគជ័យយ៉ាងត្រចេះត្រចង់ជូនជាតិមាតុភូមិ។

ឯ.ឧអភិបាល បន្តទៀតថា៖ រាជធានីភ្នំពេញនៅមានភារកិច្ចសំខាន់ត្រូវធ្វើបន្តទៀតនាពេល ដ៏ខ្លីខាងមុខគឺធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលក្រុងអាស៊ានបន្តទៀត។ពាក់ពន្ធ័នឹងការងាររដ្ឋបាលមួយចំនួន ឯ.ឧបានស្នើសុំឲ្យិមានការតំរង់ទិសតាមមន្ទីរពាក់ពន្ធ័ ក៏ដូចអាជ្ញាធរដែនដីគឺត្រូវពិនិត្យខ្លឹមសារឲ្យបានច្បាស់លាស់មុននឹងបញ្ចេញរបាយការណ៏មកក្រៅ៕

អត្ថបទដែលជាប់ទាក់ទង