ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡា១៥ប្រភេទ ចាប់ផ្ដើមប្រកួតហើយ

73

ភ្នំពេញ៖ទោះបីថ្ងៃទី២១វិច្ឆិកាទើបជាថ្ងៃសម្ភោធន៍ពិធីបើកការប្រកួតកីឡាជាតិជាផ្លូវការក្រោមវត្តមានសម្ដេចអគ្គមហាសេបតីតេជោហ៊ុនសែនក៏ដោយក៏កីឡាចំនួន១៥ប្រភេទបានចាប់ផ្ដើមប្រកួតហើយកាលពីថ្ងៃទ១៩វិច្ឆិកាម្សិលម៉ិញនេះ ។
ការប្រកួតធ្វើនៅតាមទីលាន ដែល ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ដូចជាពហុកីឡដ្ឋានជាតិ អូឡាំពិក ស្តាតចាស់ និងពហុកីឡដ្ឋានជាតិ មរតកតេជោ ។
ការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២រួមមាន៣៨ប្រភេទកីឡា និង កីឡាប៉ារ៉ាឡាំពិក ចំនួន ៧ប្រភេទកីឡា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសា នឹងធ្វើឡើងនៅ រាជធានីភ្នំពេញ, ខេត្តកែប, ខេត្តកំពត, ខេត្តព្រះសីហនុ និងខេត្តសៀមរាប ។
ការប្រកួតកីឡាជាតិលើកទី៣នេះចាប់ផ្តើមប្រភេទកីឡាចំនួន១៥រួមមាន៖កីឡាហែលទឹកកីឡាបាល់បោះកីឡាបាល់ទាត់កីឡាបាល់ទះកីឡាចំបាប់កីឡាតេក្វាន់ដូITF(Innternational Taekwondo Federation)កីឡាវាយកូនបាល់ កីឡាវ៉ូវីណាម កីឡាយូដូ កីឡាសីដក់ កីឡាអុកចត្រង្គ កីឡាហុកគី កីឡាឃីកបុកស៊ីង កីឡាជីជីតស៊ូ និងកីឡាវាយកូនហ្គោល។
ចំពោះការប្រកួតកីឡាប៉ារ៉ាឡាំពិករួមមានប្រភេទកីឡាចំនួន៧ប្រភេទកីឡាគឺអត្តពលកម្ម,ហែលទឹក, បាល់បោះ, បាល់ទះ, វាយសី, វាយកូនឃ្លីលើតុ, បូស្យា និងមានវិញ្ញាសា ៨០។
ពិធីបើកការប្រកួត នឹងប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៦ល្ងាច និងពិធីបិទនាថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២២វេលាម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ពិធីបើកនិងពិធីបិទមានការចូលរួមពីភ្ញៀវកិត្តិយសជាតិអន្តរជាតិប្រតិភូកីឡានិងកម្លាំងមហាជន ដែលមានការចាត់តាំង (មានប័ណ្ណចូលរួម) ប្រមាណ ៤៣ ០០០នាក់៕

អត្ថបទដែលជាប់ទាក់ទង