ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួប លោក វឿង ឌិញហ្វេ Voung Dinh Hueប្រធានរដ្ឋសភាវៀតណាម ដើម្បីបន្ដរឹតចំណងសាមគ្កីភាពកាន់តែរឹងមាំថែមទៀត

91

ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ជួបសម្តែងការគួរសមជាមួយ លោក វឿង ឌិញហ្វេ (Voung Dinh Hue) ប្រធានរដ្ឋសភា វៀតណាម នាព្រឹកថ្ងៃអាទិត្យ ១២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។
ថ្លែងឱកាសនោះលោក វឿង ឌិញហ្វេ (Voung Dinh Hue) បានសម្តែងនូវការរំភើបចិត្ត និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ក្នុងការទទួលបដិសណ្ឋារកិច្ចរបស់គណៈប្រតិភូ យ៉ាងល្អប្រពៃ ប្រកបដោយមនោសញ្ចេតនាយ៉ាងកក់ក្តៅ ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ ចំពោះសហប្រតិបត្តិការ ក៏ដូចជា ចំណងសាមគ្គីភាពររដ្ឋសភា រាជដ្ឋាភិបាល និងបក្ស ដែលមានទំនាក់ទំនងល្អជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការបំពេញការងារកន្លងមក ។
លោកស្រីបានសម្តែងការគួរសម និងស្វាគមន៍ចំពោះដំណើរទស្សនៈកិច្ចរបស់ ឯកឧត្តម វឿង ឌិញហ្វេ (Voung Dinh Hue) ដែលបានមកបំពេញទស្សនៈកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ ។ លោកជំទាវក៏បានបន្តទៀតថា ឆ្នាំនេះជាឆ្នាំខួបលើកទី៥៥ឆ្នាំ នៃចំណងការទូររវាងប្រទេសកម្ពុជា វៀតណាម និងខួបលើកទី ៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកសង្គ្រោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងខួប លើកទី ៦៩ឆ្នាំ នៃពិធីបុណ្យឯករាជ្យជាតិកម្ពុជា ។
ជាចុងក្រោយ លោកស្រីក៏បានជូនពរឲ្យដំណើរទស្សនៈកិច្ចរបស់ប្រតិភូទទួលបានការស្នាក់នៅប្រកប ដោយសុខ សុវត្ថិភាព និងទទួលបានជោគជ័យក្នុងបេសកកម្មជាផ្លូវការនាពេលនេះ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង