ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រឡង់ដឹកខ្សាច់បុក ជាប់ សសរស្ពាន បេឡេឬស្សីកែវឆ្លងទន្លេសាបត្រូវបានផ្អាកបណ្តោះអាសន្ន នៅថ្ងៃនេះ

115

 

ភ្នំពេញ ៖ មន្ត្រី នៃមន្ទីរសាធារណៈការរាជធានី បានឲ្យដឹងនៅរសៀលថ្ងៃទី២០ វិច្ឆិកា ២០២២នេះថា ៖ ស្ពានបេឡេ ឆ្លងទន្លេសាប ភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ ត្រូវ បាន ផ្អាក ការ ធ្វើ ដំណើរ បណ្តោះអាសន្ន សិន ដោយ មិន ទាន់ អាចកំណត់បានភ្លាមៗនោះទេ ដោយ រង់ចាំ ការ ចុះ ពិនិត្យ អំពី ផលប៉ះពាល់សិន បន្ទាប់ពីស្រឡង់ដឹកខ្សាច់មួយគ្រឿង បាន បើកបុក និងលិចជាប់ជាមួយនឹងសសរ ស្ពាន បាឡេនោះមក ។
លោក សាំ ពិសិដ្ឋ នាយក មន្ទីរ សាធារណការ និង ដឹក ជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងថា ៖ ស្ពានបាឡេ ឆ្លងទន្លេសាប តភ្ជាប់ពីក្រុងរណបជ្រោយចង្វារ មកកាន់ផ្លូវជាតិលេខ៥ នៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានករណីស្រឡង់ដឹកខ្សាច់មួយគ្រឿង បានបេីកបុកស្ពានដែកបេឡេបណ្តាលឱ្យលិច សាឡង់ ជាប់ជាមួយសសរស្ពានតែម្តង។
លោក បន្តថា ពេល នេះ ស្ពាន បេឡ ត្រូវ បានបិទជាបណ្តោះ អាសន្ន តែ នៅមិនទាន់ដឹងច្បាស់ថា ត្រូវ បិទ រយៈពេល ប៉ុន្មាន ថ្ងៃ នោះទេ ដោយ រងចាំការវាយតំលៃ ពីមន្ត្រីជំនាញពិនិត្យ និង សិក្សា សិន ។
លោក សាំ ពិសិដ្ឋ បាន បញ្ជាក់ ថា តាម ការ ប៉ាន់ស្មាន លេីករណីខាងលេីនេះ ហាក់ មិន មានសភាពធ្ង់ធ្ងរទេ គឺអាចដំណេីរការ ឡេីងវិញក្នុងពេលឆាប់ៗនេះផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង