ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុសាសន៍ចំនួន១០ សម្រាប់ការប្រកួតកីឡាជាតិលើកទី៣ របស់លោកបណ្ឌិតសភាចារ្យហង់ជួន ណារ៉ុន

60

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាលោកបណ្ឌិតសភាចារ្យហង់ជួនណារ៉ុនប្រធានគណៈកម្មការទទួលបន្ទុករួមនៃការប្រកួតកីឡាជាតិលើកទី៣បានបានផ្ដល់អនុសាសន៍សំខាន់ៗចំនួន១០ដើម្បីឲ្យព្រឹត្តិការណ៍នេះដំណើរការបានដោយជោគជ័យ។
អនុសាសន៍សំខាន់ៗទាំង១០នោះរួមមាន៖១៖សូមឲ្យគណៈកម្មការបច្ចេកទេសយក
ចិត្តទុកដាក់ដល់ការចុះឈ្មោះរបស់កីឡាករកីឡាការិនីឲ្យបានច្បាស់លាស់ចៀសវាងការប្រ
កួតជំនួស ឬកីឡាករម្នាក់ ប្រកួតតំណាងឲ្យខេត្តដល់ទៅពីរ។
២៖សូមឲ្យគ្រប់សមាសភាពពាក់ព័ន្ធទាំងអស់បំពេញការងារស្របតាមបទដ្ឋានបច្ចេកទេស។ បើសហព័ន្ធកីឡាជាតិ មានបទពិសោធន៍រៀបចំច្រើន និងរឹងមាំ មិនមានបញ្ហាអ្វីទេ។ ប៉ុន្តែបើសហព័ន្ធដែលទើបនឹងរៀបចំសូមបង្កើនការយកចិត្តទុកដាក់ឲ្យល្អប្រសើរដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ព្រោះជាមុខមាត់ កិត្តិយសជាតិរបស់យើង។
៣៖សូមអនុវត្តន៍ការងារលើការដោះស្រាយវិវាទនៃការប្រកួតឲ្យស្របតាមនីតិវិធីនិង
ឋានានុក្រម ជៀសវាងបាតុភាពមិនល្អកើតឡើង។
៤៖សូមខិតខំដកស្រង់បទពិសោធឲ្យបានល្អប្រសើរ ពីព្រោះព្រឹត្តិការណ៍កីឡាជាតិនេះ គឺដើម្បីត្រៀមឆ្ពោះទៅស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម២០២៣។នៅពេលខ្វះចន្លោះលើចំណុចណាខ្លះ ក្នុងព្រឹត្តិការណ៍កីឡាជាតិ ត្រូវធ្វើរបាយការណ៍ វាយតម្លៃ និងកែលម្អ ដើម្បីបំពេញបន្ថែម ពេលយើងធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣។ នៅពេលចប់កីឡាជាតិ ត្រូវបានកិច្ចប្រជុំមួយ និងវាយតម្លៃថា តើកីឡាជាតិលើកទី៣នេះ ស្ថិតក្នុងស្តង់ដាកម្រិតណា ដើម្បីឲ្យងាយស្រួល ក្នុងពេលដល់ស៊ីហ្គេម ២០២៣ ព្រោះពេលវេលាកាន់តែខ្លីទៅៗហើយ។

៥.៖សូមចាត់តាំងអ្នកនាំពាក្យព្រឹត្តិការណ៍កីឡាជាតិ សម្រាប់ការផ្សព្វផ្សាយនិងព័ត៌មាន ជូនដល់អ្នកសារព័ត៌មាន។
៦៖សូមរៀបចំក្រុមការងារគ្រូពេទ្យឲ្យបានគ្រប់គ្រាន់ក្នុងការជួយសង្គ្រោះកីឡាករកីឡាការិនីដែលរងរបួសក្នុងពេលប្រកួតឬក្នុងពេលហ្វឹកហាត់ដោយសារពួកគាត់ប្រើប្រាស់កម្លាំងខ្លាំង។
៧៖លើកទឹកចិត្តឲ្យប្រជាជនម្នាក់លេងកីឡាមួយមុខប្រចាំជីវិតស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
៨៖សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់បំផុតក្នុងការសិក្សាឈ្វេងយល់និងផ្សព្វផ្សាយឲ្យបានទូលាយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា(ដូប៉ាឬដូពីង)ដើម្បីជំរុញគ្រប់រូបភាពធ្វើយ៉ាងណាឲ្យការប្រកួតកីឡាជាតិនេះមានភាព
ស្អាតស្អំដោយហាមឃាត់ជាដាច់ខាតនូវសារធាតុញៀន។បោះពុម្ពផ្សព្វផ្សាយនូវអ្វីដែលជា
សារធាតុហាមឃាត់ក្នុងកីឡានិងអ្វីជាសារធាតុអនុញ្ញាតឲ្យប្រើប្រាស់ក្នុងកីឡាដូចជាក្នុងពេលកីឡាករកីឡាការិនីរងរបួសត្រូវប្រើថ្នាំគឺត្រូវប្រើប្រាស់ថ្នាំដែលអនុញ្ញាតប៉ុណ្ណោះ។ប្រសិនបើប្រើសារធាតុហាមឃាត់នឹងប៉ះពាល់យ៉ាងខ្លាំងក្លាដល់ការប្រកួតនិងមុខមាត់ព្រឹត្តិការណ៍ទាំង
មូលតែម្តង។ប្រសិនបើប្រកួតអន្តរជាតិវិញប្រទេសជាតិនឹងជាប់បម្រាមដោយការដាក់ទណ្ឌកម្មជាដើម។កីឡាជាតិក៏មានគណៈកម្មការប្រឆាំងដូប៉ាដែរដូច្នេះហាមដាច់ខាតការប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា។
ចំណុចទី៩និងទី១០ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឲ្យភាគីពាក់ព័ន្ធខិតខំបំពេញភារកិច្ចឲ្យបានល្អប្រសើរដើម្បីជំរុញឲ្យការប្រកួតកីឡាជាតិលើកទី៣ឆ្នាំ២០២២ដែលជាព្រឹត្តិការណ៍លើកចុងក្រោយត្រៀមស៊ីហ្គេម២០២៣ទទួលបានជោគជ័យ។ខ្ញុំសូមលើកទឹកចិត្តឲ្យចូលរួមផ្សព្វ
ផ្សាយនូវយុទ្ធនាការសំខាន់ៗជាពិសេសយុទ្ធនាការផ្សព្វផ្សាយលើប្រធានបទ«កីឡារស់ក្នុង
សន្តិភាព» នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង