ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានអាយប៉ា៖តួនាទីរបស់សមាជិកសភាស្ត្រី រួមចំណែកយ៉ាងសំខាន់ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន

32

 

ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរា ជាណាចក្រកម្ពុជា និងជាប្រធានប្តូរវេនអន្តរសភាលើកទី៤៣ បានបង្ហាញនូវការជឿជាក់លើ តួនាទីរបស់សមាជិកសភាស្ត្រី ដែលរួមចំណែកយ៉ាងសំខាន់ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព និងបរិយាបន្ន។
គន្លឹះក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការស្រ្តី នៅរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាភ្នំពេញសម្តេចហេងសំរិន បានគូសបានបញ្ជាក់អំពីភាពចាំបាច់របស់វ៉ាយប៉ា ជាផ្នែកមួយដ៏សំខាន់នៃម ហាសន្និបាតអាយប៉ា ដែលបង្ហាញពីតួនាទីយ៉ាងសំខាន់របស់ស្រ្តី ក្នុងការជំរុញឱ្យអាស៊ានផ្តោតទៅលើប្រជាជន ដែលក្នុងនោះស្ត្រីត្រូវបានផ្ដល់ភាពអង់អាច ឱ្យក្លាយជាផ្នែកមួយក្នុងដំណើរការនៃការសម្រេចចិត្ត ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមរបស់ជាតិ តំបន់ និងអន្តរជាតិ ដែលកាន់តែមានភាពស្មុគស្មាញ។
ចំណែក លោកជំទាវ សាប្រ៊ីណា កាហ្វ៉ារ៉ូវ៉ា (Sabrina Gafarova) ប្រធានរដ្ឋសភានៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ក្នុងនាមជាប្រទេសអ្នកសង្កេតការណ៍សម្រាប់កិច្ចប្រជុំនេះបានចូលរួមថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសបញ្ជាក់អំពីភាពចាំបាច់របស់ស្រ្តី ក្នុងការចូលរួមនៅ គ្រប់វិស័យដើម្បីធានាដល់ស្ថិរភាព និងសង្គមដ៏រឹងមាំ និងការឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៥ SDG5។

លោកស្រីក៏បានសង្កត់ធ្ងន់ទៅលើការពង្រឹងការអប់រំ និងធានានូវឱកាសស្មើគ្នាក្នុ ងការអប់រំដែលប្រាកដប្រជា នឹងលុបបំបាត់ឧបសគ្គដល់ការផ្តល់សិទ្ធិអំណាចដល់ ស្ត្រីក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។
សូមជម្រាបថាកិច្ចប្រជុំគណៈកម្មាធិកាស្ត្រីបានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសមិត្តភាព ឯកភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយបានអនុម័តលើសេចក្តីព្រាងសេចក្តី សម្រេចដូចខាងក្រោម៖
១. សេចក្តីសម្រេចស្តីពី «របាយការណ៍នៃគណៈកម្មាធិ ការសម្របសម្រួលសភាស្ត្រីអាយប៉ា (វ៉ាយប៉ា)» ។

របាយការណ៍នេះ បង្ហាញពីការរកឃើញសំខាន់ៗនៃការសន្ទនាពីភាគីពាក់ព័ន្ធជាច្រើនលើផលប៉ះពាល់នៃ
ជម្លោះប្រដាប់អាវុធ និងជំងឺរាតត្បាតកូវីដ-១៩ លើស្ត្រីនិងក្មេងស្រី ការអភិវឌ្ឍប្រកប ដោយនវានុវត្តន៍ឆ្ពោះទៅរកការស្តាសេដ្ឋកិច្ចឡើងវិញប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រី និងអនុសាសន៍លើវិ ធានការសំខាន់ៗមួយចំនួន ដើម្បីបង្កើនការចូលរួមដោយស្មើភាពរបស់ស្ត្រីក្នុងនយោ បាយ រួមទាំងលទ្ធភាពក្នុងការបង្កើនចំនួនសមាជិក សភាស្ត្រីជាអតិបរមា ដែលចូលរួមក្នុងមហាសន្និបាតអន្តរសភាអាស៊ាន។
២. សេចក្តីសម្រេចស្តីពី «សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី ដើម្បីការស្តាឡើងវិញក្រោយកូវីដ-១៩ ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់» ។ សេចក្តីសម្រេចនេះ លើកទឹក ចិត្តដល់ការបង្កើតផែនការឆ្លើយតបនឹងយេនឌ័រ ដើម្បីដកចេញនូវរនាំងដែលរារាំងស្ត្រី ពីការចូលរួមយ៉ាងពេញ លេញក្នុងការសម្រេចចិត្តនៅគ្រប់កម្រិត និងគ្រប់វិស័យ។ ការណ៍នេះ អំពាវនាវឱ្យសភា សមាជិកអាយប៉ា វាយតម្លៃឡើងវិញ និងបង្កើតគោល នយោបាយ និងយន្តការ ដែលមានស្រាប់ដើម្បីដោះ ស្រាយវិសមភាព និងគម្លាតយេនឌ័រឱ្យមានប្រសិទ្ធភាព និងឆ្ពោះទៅសម្រេចបានគោលអភិវឌ្ឍប្រកដបដោយចីរភាពទី៥ (SDG5)។

៣. សេចក្តីសម្រេចស្តីពី «ការលើកកម្ពស់តួនាទីរបស់តំណាងរាស្ត្រស្ត្រី ក្នុងការនាំមកនូវវឌ្ឍនភាពរបៀបវារៈស្ត្រី សន្តិភាព និងសន្តិសុខ» ។សេចក្តីសម្រេចនេះ អំពាវ នាវឱ្យសភាសមាជិកអាយប៉ា តាមដានវឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចលេខ 1325 របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា ជាតិ និងសេចក្តីសម្រេចពាក់ព័ន្ធផ្សេងៗទៀត និងថែមទាំងលើកទឹកចិត្តឱ្យសភាសមាជិកអាយប៉ា លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស និងបង្កើតកម្មវិធីពង្រឹងសមត្ថភាពដែលទាក់ទងនឹងស្ត្រី សន្តិភាព និងសន្តិសុខ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង