ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញប្រជាពលរដ្ឋខណ្ឌសែនសុខមិនបានលើកឡើងពី បញ្ហាសន្តិសុខនោះទេ

38

 

ភ្នំពេញ ៖     ព្រឹកថ្ងៃទី២២វិច្ឆិកា ឯ.ឧម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯ.ឧកើតឆែអភិបាលរងនិងជាតំណាងឯ.ឧឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌសែនសុខ ដែលជាខណ្ឌទី១០ ក្នុងចំណោមខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ ដែលត្រូវផ្តល់ឧិកាសជូនប្រជាពលរដ្ឋបានលើកជាសំណើ សំណូមពរក្នុងវេទិកាពិគ្រោះយោបល់នេះជូនដល់ថ្នាក់ដឹកនាំជូយដោះស្រាយ។

ឯ.ឧម៉ប់ សារិន បានលើកឡើងថា៖នេះជាការផ្តល់អោយប្រជាពលរដ្ឋបាន លើកជាសំណើ សំណូមពរក៏ដូចជាការផ្តល់ពត៏មានពីដំណើរការអភិវឌ្ឍន៏មូល ដ្ឋានជូនប្រជាពលរដ្ឋ,ពីលទ្ធផលដែលសំរេចបាន ក៏ដូចជាការប្រើប្រាស់កញ្ចប់ ថវិកាគំរោងអភិវឌ្ឍន៏៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីភ្នំពេញ។ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចលើកឡើងពីសំណើរសំណូមពរក្នុងន័យស្ថាបនាផងដែរ។វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តងសំរាប់ខណ្ឌនិមួយៗដើម្បីស្វែងយល់ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។តែវេទិកាបែបនេះត្រូវបានអាក់ខានអស់រយះពេលជាង២ឆ្នាំដោយសារវិបត្តិ ជំងឺកូវីដ.១៩ ។នាឧិកាសនោះ មានប្រជាពលរដ្ឋច្រើននាក់បានលើកជាសំណើសំណូមពរដែលភាគច្រើនផ្តោតលើការសុំឲ្យអាជ្ញាធរជួយស្ថាបនាផ្លូវ,សុំប្លង់កម្មសិទ្ធដី និងសុំជួយអន្តរាគមន៏ពីការខ្ចីប្រាក់ពីអង្គការ ឬពីធនាគារយកមកប្រើប្រាស់ដោះស្រាយសំរាប់លើកកំពស់ជីវភាពគ្រូសារ និងសំណើរសុំដាក់ភ្លើងស្តុបចំនួន៣កន្លែង។តែចំណុចដែលគួរកត់សំគាល់ក្នុងវេទិកានេះ  ប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននោះឡើយ។ក្នុងនាមឯ.ឧឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯ.ឧកើតឆែ បានឆ្លើយតបទៅនឹងសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដោយបញ្ជាក់ថា៖ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញបានដឹងនិងកំពុងគិតគូសិក្សាទៅលើលទ្ធភាពដែលធ្វើសូមអោយបងប្អូនអធ្យាស្រ័យព្រោះការងារទាំងអស់នេះ វាក៏អាស្រ័យលើកញ្ចប់ថវិការបស់ យើងដែរ។ក្រៅពីនេះដូចករណីធ្វើផ្លូវគឺត្រូវពង្រីក ដូច្នេះវាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្ទះ សំណង់របស់ប្រជាពលរដ្ឋហើយសំណង់ខ្លះមានបណ្ណ័កម្មសិទ្ធទៀត នុះ ហើយដែលលំបាក។យើងក៏គួរគិតពីចិត្តគេចិត្តយើងនៅពេលមានផលប៉ះពាល់ ។ម៉្យាងទៀតយើងក៏ត្រូវគិតពីផ្លូវច្បាប់លើការសុំប្លង់កម្មសិទ្ធថាតើ ត្រឹមត្រូវតាម និតិវិធីដែរឬទេមុននឹងការចេញប្លង់កម្មសិទ្ធជូន៕

អត្ថបទដែលជាប់ទាក់ទង